បាល់ទាត់អន្តរជាតិ
Emerson ត្រៀមចូលរួមជាមួយក្លឹបញញួរធំ West Ham
ក្លឹប West Ham កំពុងតែខិតចូលកាន់តែជិត ក្នុងការចុះហត្ថលេខាលើខ្សែការពារស្លាបឆ្វេង Emerson Palmieri របស់ក្លឹបតោខៀវ Chelsea បន្ទាប់ពីបានចរចាយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនរួចរាល់អស់ហើយ (នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ 90min.com)។
កាលពីសប្តាហ៍មុន ភាគីទាំងពីររវាងក្លឹប និងក្លឹបបានយល់ព្រមលើការផ្ទេរដែលមានទំហំទឹកប្រាក់ 13 លានផោន ជាមួយនឹងការបូកបន្ថែមផ្សេងៗទៀត 2 លានផោន ប៉ុន្តែលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Emerson មិនទាន់បានសម្រេច។
បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ ការពិភាក្សាបានបន្ត ហើយឥឡូវនេះប្រភពច្បាស់ការណ៍បានឲ្យដឹងថា កិច្ចព្រមព្រៀងបានឈានដល់ដំណាក់កាលចុងក្រោយហើយ ដើម្បីនាំយក Emerson ទៅកាន់កីឡដ្ឋាន London នៅពេលឆាប់ៗខាងមុខនេះ។
ពេលនេះ Emerson នឹងត្រូវធ្វើដំណើរទៅទីក្រុងឡុងដ៍ ដើម្បីពិនិត្យសុខភាព ហើយប្រសិនបើអ្វីៗដំណើរការរលូនទៅតាមផែនការ ខ្សែការពារឆ្វេងរូបនេះនឹងក្លាយជាកីឡាករចំណូលថ្មីទីប្រាំពីររបស់ West Ham នៅរដូវក្តៅនេះ បន្ទាប់ពី Alphonse Areola, Gianluca Scamacca, Maxwel Cornet, Thilo Kehrer, Flynn Downes និង Nayef Aguerd។
លើសពីនេះទៅទៀត West Ham ក៏មានគម្រោងនាំយកខ្សែបម្រើថ្មីពីររូបផ្សេងទៀតផងដែរ ដែលម្នាក់អាចជាកីឡាករ Hans Vanaken របស់ក្លឹប Brugge ដែលពួកគេធ្លាប់បានដាក់សំណើរដេញថ្លៃ 10 លានអឺរ៉ូ ហើយត្រូវបានច្រានចោលដោយក្លឹប Brugge ម្ដងរួចមកហើយ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Alex Baena បង្ហើបថា ខ្លួនមានក្ដីសុបិនដ៏ធំមួយ ដោយចង់លេងឲ្យក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)