Connect with us

បាល់ទាត់អន្តរជាតិ

PSG ត្រៀម​នាំ​យក Griezmann មក​ជំនួស​កន្លែង​របស់ Lionel Messi

Published

on

ក្លឹប Paris Saint-Germain កំពុង​តាម​ដាន​ពី​ស្ថានភាព​យ៉ាង​ដិតដល់​របស់ Griezmann ខណៈ​ដែល​ពួក​គេ​បាន​រៀបចំ​ការ​ដេញ​ថ្លៃ​មួយ ដើម្បី​ចុះហត្ថលេខា​លើ​កីឡាករ​រូបនេះ​នៅ​រដូវក្តៅ​ឆ្នាំ​ក្រោយ។ ដូចគ្នា​នេះ​ដែរ ក្លឹប​យក្ស​បារាំង PSG ជឿជាក់​ថា Lionel Messi អាច​ចាកចេញ​នៅ​ឆ្នាំ 2023 និង​មើល​ឃើញ​ថា Griezmann គឺ​ជាបេក្ខភាព​ដ៏​ល្អ​ដើម្បី​ជំនួស​កន្លែង​របស់ Messi។

ទន្ទឹម​នឹង​នេះ រដូវកាល​ក្រោយ Lionel Messi នឹង​ស្ថិត​នៅ​ក្នុង​ឆ្នាំ​ចុងក្រោយ​នៃ​កុងត្រា​របស់​គាត់​ជាមួយ PSG ហើយ​ក្លឹបយក្ស​បារាំង​ក៏​បាន​រៀប​ចំ​នូវ​កុងត្រា​ថ្មី​សម្រាប់​គាត់​ផង​ដែរ ដើម្បី​រារាំង​មិន​ឲ្យ​គាត់​ចាកចេញ។ ទោះ​ជាយ៉ាង​ណា​ក៏​ដោយ Lionel Messi មិន​បន្ត​កុងត្រា​ថ្មីឡើយ ហើយ​អាច​នឹង​ត្រឡប់​ទៅ Barceloan វិញនៅពេល​ដែល​កុងត្រា​របស់​គាត់​ត្រូវ​បញ្ចប់។

យ៉ាង​ណា​មិញ បច្ចុប្បន្ន Griezmann កំពុង​ស្ថិត​ក្នុង​ការ​ខ្ចី​ជើង​រយៈពេល​ពីរ​ឆ្នាំ​នៅ Atletico Madrid ពី Barcelona។ មាន​លក្ខខណ្ឌ​មួយ​នៅ​ពេល​ខ្ចី​ជើង​នោះ ប្រសិន​បើ Griezmann លេង​លើស​ពី 45 នាទី ក្នុង 50% នៃ​ការ​ប្រកួត​របស់ Atletico Madrid ក្នុង​រយៈពេល​ពីរ​រដូវកាល នោះ​ពួកគេ​នឹង​ត្រូវ​ទិញ​យក​គាត់​ពី Barcelona ក្នុង​តម្លៃ 40 លានអឺរ៉ូ។

ប្រភព: 90 Min

Trending

Exit mobile version