បាល់ទាត់អន្តរជាតិ
Messi រឺ Ronaldo? នេះជាចម្លើយដ៏សមហេតុផលមួយរបស់ខ្សែការពារ John Stones
ខ្សែការពារ John Stones របស់ក្លឹបមេឃខៀវ Manchester City បានចូលរួមក្នុងសំណួរនៃការជជែកដេញដោលគ្នាមួយ ដែលលើកឡើងថា តើនរណាជាកីឡាករល្អបំផុតរវាង Cristiano Ronaldo របស់ Manchester United និង Lionel Messi របស់ក្លឹប Paris Saint-Germain។
និយាយក្នុងកម្មវិធី Kit Collector (តាមរយៈ Goal) ខ្សែការពារសញ្ជាតិអង់គ្លេស John Stones ត្រូវបានសួរឲ្យជ្រើសរើសរវាងម្ចាស់ពាន Ballon d’Or 5 សម័យកាល និង 7 សម័យកាលទាំងពីរ ហើយគាត់បាននិយាយថា គាត់ជ្រើសរើស Lionel Messi ល្អជាង Cristiano Ronaldo។
John Stones ក៏ជឿថា សំណួរនេះមិនមានចម្លើយច្បាស់លាស់ទេ ហើយវាអាស្រ័យលើមនុស្ស ដែលជាអ្នកធ្លាប់លេងជាមួយពួកគេ និងជាមិត្តរួមក្រុមរបស់គេទាំងពីរ។ យ៉ាងណា ខ្សែការពាររបស់ក្រុមជម្រើសជាតិអង់គ្លេសរូបនេះ ក៏បានបន្ថែមថា គាត់ប្រាថ្នាថាគាត់អាចដូច Lionel Messi ដែលជាប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន។
John Stones បាននិយាយ៖ “សម្រាប់ខ្ញុំគឺ Messi។ ខ្ញុំមិនគិតថា នេះជាចម្លើយត្រូវ រឺខុសទេ វាគ្រាន់តែជាចំណូលចិត្តផ្ទាល់ខ្លួនប៉ុណ្ណោះ។ ខ្ញុំប្រាថ្នាថាខ្ញុំអាចដូច Messi ដែលនៅជាមួយបាល់ជានិច្ច ហើយធ្វើអ្វីដែលគាត់អាចធ្វើបាន និងរកគ្រាប់បាល់បាន។ ម៉្យាងវិញទៀត អ្វីដែល Cristiano Ronaldo មានគឺកាយសម្បទា និងការស៊ុតបញ្ចូលទីបែបផ្សេងគ្នា។ ពួកគេទាំងពីរពិតជាល្អណាស់”។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
បិសាចក្រហមនឹងបញ្ចប់ការងារជាគ្រូបង្វឹករបស់ Erik ten Hag នៅចុងរដូវកាលនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
ម្ចាស់ពាន World Cup 2018 ត្រៀមចូលនិវត្តន៍ពីបាល់ទាត់