បាល់ទាត់អន្តរជាតិ
John Stones ប្រាប់ថា គាត់ចូលចិត្តលេងជាមួយ Harry Maguire
ខ្សែការពារ John Stones បាននិយាយ ការពារមិត្តរួមជម្រើសជាតិអង់គ្លេសរបស់ខ្លួន Harry Maguire បន្ទាប់ពីឃើញថា មួយរដូវកាលដែលទើបតែនឹងបញ្ចប់ទៅនេះ ជាការរិះគន់យ៉ាងធ្ងន់ធ្ងរពេកហើយ ទៅលើខ្សែការពាររបស់ក្លឹប Manchester United រូបនេះ។
ដោយឡែក Maguire បានស៊ូទ្រាំនឹងយុទ្ធនាការឆ្នាំ 2021/22 ដ៏លំបាក ដោយត្រូវបានទទួលរងការរិះគន់ចំអកពីអ្នកគាំទ្រនៅអង់គ្លេស និងមានការគំរាមកំហែងបំផ្ទុះគ្រាប់បែកក្នុងផ្ទះរបស់គាត់ទៀតផង។ Harry Maguire បានព្យាយាមស្ងៀមស្ងាត់ និងហាក់ដូចជាមិនអើពើចំពោះអ្វីដែលអ្នកគាំទ្របានធ្វើចំពោះគាត់ឡើយ។
John Stones ដែលជាដៃគូដែលលេងនៅតំបន់ការពារកណ្ដាលនៅក្រុមជម្រើសជាតិអង់គ្លេស បានចេញមុខប្រឆាំងនឹងការរិះគន់ជំនួស Maguire ហើយបានសង្កត់ធ្ងន់ថា គាត់ចូលចិត្តលេងជាមួយ Maguire នៅក្រុមជម្រើសជាតិអង់គ្លេស។
Stones បាននិយាយថា “ខ្ញុំគិតថាការរិះគន់មួយចំនួនដែលខ្ញុំបានឃើញផ្ទាល់ ក្នុងរដូវកាលនេះពិតជាមានភាពធ្ងន់ធ្ងរ”។
គាត់បានបន្ថែមទៀតថា៖ “ខ្ញុំមិនចង់លូកដៃក្នុងរឿងនេះទេ ប៉ុន្តែខ្ញុំគិតថាគាត់ធ្វើយ៉ាងណាក្នុងនិងក្រៅទីលាន គាត់គួរតែទទួលបានមោទនភាពចំពោះអ្វីដែលគាត់ធ្វើ។ អ្វីដែលខ្ញុំអាចនិយាយបាន គឺខ្ញុំរីករាយនឹងការលេងជាមួយ Harry Maguire ហើយខ្ញុំសង្ឃឹមថា យើងអាចលេងជាមួយគ្នាជាច្រើនឆ្នាំទៅមុខទៀត”។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូ PSG ប្រាប់ឲ្យក្លឹបរបស់ខ្លួនបន្តកុងត្រាថ្មីបន្ថែមទៀតដល់ Vitinha
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)