បាល់ទាត់អន្តរជាតិ
Manchester United ត្រៀមចាយលុយ 50 លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើ Cody Gakpo
យោងតាមរបាយការណ៍ពីលោក Fabrizio Romano បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United នឹងចុះហត្ថលេខាលើខ្សែប្រយុទ្ធ Cody Gakpo របស់ក្លឹប PSV ក្នុងតម្លៃ 50 លានអឺរ៉ូក្នុងខែមករាខាងមុខនេះ។
យ៉ាងណាមិញមួយរយៈចុងក្រោយនេះ មានក្លឹបធំៗជាច្រើន បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករសញ្ជាតិហូឡង់ Cody Gakpo ខណៈដែលកីឡាករវ័យ 23 ឆ្នាំរូបនេះកំពុងរះចែងចាំងនៅក្នុងទឹកដីកំណើតរបស់ខ្លួន។
រដូវកាលនេះ Cody Gakpo ស៊ុតបញ្ចូលទីបាន 12 គ្រាប់ និង Assists បាន 14 ដង ក្នុងការបង្ហាញខ្លួន 18 ប្រកូតសម្រាប់ក្លឹបរបស់ខ្លួននៅរដូវកាលនេះ។ ដោយឡែក PSV Eindhoven បានច្រានចោលការដេញថ្លៃរបស់ Leeds United ម្ដងរួចមកហើយ ជាមួយនឹងទំហំទឹកប្រាក់ 30 លានអឺរ៉ូ។ ទន្ទឹមនឹងនេះដែរ គេបានដឹងថា PSV Eindhoven នឹងមិនអនុញ្ញាតឲ្យកីឡាកររូបនេះចាកចេញក្នុងតម្លៃតិចជាង 50 លានអឺរ៉ូឡើយ។
ប្រភព: Goal
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់