បាល់ទាត់អន្តរជាតិ
Southampton បណ្ដេញគ្រូបង្វឹក Ralph Hasenhuttl ចេញពីតំណែង
កាលពីប៉ុន្មានម៉ោងមុននេះ ក្លឹបបាល់ទាត់ Southampton បានបញ្ជាក់ថា ពួកគេបានចែកផ្លូវគ្នាជាមួយគ្រូបង្វឹកលោក Ralph Hasenhuttl ហើយ។ ទន្ទឹមនឹងនេះដែរ ក្លឹបក៏បានបញ្ជាក់ថា លោក Richard Kitzbichler នឹងក្លាយជាអ្នកកាន់តំណែងនេះបន្ត។
យ៉ាងណាមិញនៅរដូវកាលនេះក្លឹប Southampton បានឈ្នះត្រឹមតែបីលើកប៉ុណ្ណោះ ក្នុងចំណោមការប្រកួតលីគ 14 ប្រកួតរបស់ពួកគេ ហើយបច្ចុប្បន្នកំពុងធ្លាក់ដល់ចំណាត់លេខរៀងទី 18 ក្នុងតារាង Premier League។
លោក Ralph Hasenhuttl ត្រូវបានតែងតាំងជាគ្រូបង្វឹកក្នុងខែធ្នូ ឆ្នាំ 2018 និងបានចូលរួមចំណែកជាច្រើនដល់ក្លឹប ជាមួយនឹងសមិទ្ធិផលដ៏គួរឲ្យចងចាំមួយចំនួនផងដែរ។ ទោះជាយ៉ាងណាមួយរយៈក្រោយនេះ គ្រូបង្វឹកវ័យ 55 ឆ្នាំ ត្រូវបានអ្នកគាំទ្រមិនពេញចិត្ត និងទាមទារឲ្យមានការផ្លាស់ប្ដូរបេក្ខភាពថ្មី។ រហូតដល់ពេលនេះ ក្លឹបសម្រេចចិត្តចែកផ្លូវគ្នាជាមួយគ្រូបង្វឹក Ralph Hasenhuttl តែម្ដង។
ប្រភព: Goal