បាល់ទាត់អន្តរជាតិ
Van Dijk របួសយូរពេក Liverpool ត្រៀមចរចាផ្ទេរ Milan Skriniar
ក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា នឹងព្យាយាមជាថ្មីម្ដងទៀតក្នុងការតាមប្រមាញ់ខ្សែការពារ Milan Skriniar របស់ក្លឹប Inter Milan បន្ទាប់ពី Virgil van Dijk ត្រូវបានពិនិត្យឃើញថា នឹងត្រូវព្យាបាលរបួសរយៈពេលយូរ។
យ៉ាងណាមិញលោក Jurgen Klopp ដែលជាគ្រូបង្វឹករបស់ក្លឹបបានបញ្ជាក់ថា កីឡាករសញ្ជាតិហូឡង់ Virgil van Dijk នឹងត្រូវអវត្តមានច្រើនជាងមួយខែ បន្ទាប់ពីរងរបួសសរសៃពួរធ្ងន់ធ្ងរនៅក្នុងការប្រកួតដែលពួកគេបានចាញ់ក្លឹប Brentford 3-1 កាលពីថ្ងៃចន្ទកន្លងទៅ។
របាយការណ៍ច្បាស់ការណ៍មួយនៅក្នុងប្រទេសអ៊ីតាលីបានអះអាងថា ក្លឹបយក្សអ៊ីតាលី Inter Milan ប្រហែលជាសុខចិត្តទទួលយកការដេញថ្លៃ 40 លានអឺរ៉ូ (35.2 លានផោន) សម្រាប់ខ្សែការពារឆ្នើម Skriniar។ ដូចគ្នានេះដែរ Inter Milan កំពុងស្ដាប់សភាពការណ៍ពី Liverpool ខណៈដែលកីឡាកររូបនេះនឹងផុតកុងត្រានៅរដូវក្តៅនេះហើយ ប្រសិនបើមានការដេញថ្លៃដ៏សមស្របនោះ ពួកគេនឹងមិនចាំបាច់ត្រូវចរចាបន្តកុងត្រាថ្មីជាមួយ Skriniar។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Jurgen Klopp អាចនឹងត្រឡប់ទៅអតីតក្លឹបចាស់មួយនេះវិញ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Thomas Tuchel បើកចិត្តក្នុងការចង់មកដឹកនាំនៅបិសាចក្រហម
-
បាល់ទាត់អន្តរជាតិ3 days ago
Michael Owen អះអាងថា រវាង Real Madrid និង Bayern Munich នឹងមានមួយក្រុម ដែលឈ្នះពាន UCL រដូវកាលនេះ!!!