បាល់ទាត់អន្តរជាតិ
Aubameyang កំពុងត្រូវបានក្លឹបជាច្រើននៅ La Liga ចង់បាន
ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា ជាគោលដៅផ្ទេរមួយសម្រាប់ក្លឹបជាច្រើននៅក្របខណ្ឌកំពូលរបស់អេស្ប៉ាញ La Liga។
បន្ទាប់ពីស៊ុតបញ្ចូលទីបាន 92 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 21 ដង ក្នុងការបង្ហាញខ្លួន 163 ប្រកួតសម្រាប់ Arsenal ខ្សែប្រយុទ្ធសញ្ជាតិហ្គាបុងរូបនេះ បានចូលរួមជាមួយក្លឹបអ្នកមានបុណ្យ Barcelona ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួនកាលពីខែមករាឆ្នាំមុន។
ខ្សែប្រយុទ្ធដែលមានបទពិសោធន៍ក្រាស់ក្រែលរូបនេះធ្វើបានយ៉ាងល្អនៅក្នុងពេលវេលារបស់គាត់ជាមួយក្លឹបយក្សកាតាឡាន់ FC Barcelona ដោយស៊ុតបញ្ចូលទីបាន 13 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 1 ក្នុងការបង្ហាញខ្លួនត្រឹមតែ 24 ប្រកួតប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ ក្រោយពេល Aubameyang បានផ្ទេរទៅចូលរួមជាមួយក្លឹបតោខៀវ Chelsea គាត់បានស៊ុតបញ្ចូលទីត្រឹមតែ 3 គ្រាប់ប៉ុណ្ណោះ និងបានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 1 ក្នុងការបង្ហាញខ្លួន 15 ប្រកួត ខណៈដែលបច្ចុប្បន្នគាត់ត្រូវបានគ្រូបង្វឹកដាក់ឲ្យអង្គុយនៅកៅអីបម្រុងទៀតផង។
ដូចគ្នានេះដែរ ជាមួយនឹង Joao Felix ដែលនឹងផ្ទេរពី Atletico Madrid ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាលនៅ Chelsea នោះ Aubameyang កាន់តែនឹងបាត់បង់ឱកាសបង្ហាញខ្លួននៅ Stamford Bridge ថែមទៀត។
យោងតាមកាសែត Daily Mail បានឲ្យដឹងថា ក្លឹបនៅ La Liga ជាច្រើនកំពុងតាមដានពីស្ថានភាពរបស់ Aubameyang ដែលក្លឹបទាំងនោះរួមមានទាំង Atletico Madrid ផងដែរ។ របាយការណ៍ដដែលនេះដែរបានអះអាងថា លោក Diego Simeone ពេញចិត្តនឹងខ្សែប្រយុទ្ធរូបនេះ ហើយកិច្ចព្រមព្រៀងផ្ទេររវាង Aubameyang និង Joao Felix គឺមិនពាក់ព័ន្ធគ្នាឡើយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល
-
បាល់ទាត់អន្តរជាតិ2 days ago
Xavi រិះគន់ទម្រង់លេងកូនក្រុមរបស់ខ្លួន ក្រោយចាញ់ Girona 4-2
-
បាល់ទាត់អន្តរជាតិ2 days ago
Messi បង្កើតកំណត់ត្រាថ្មីនៅលីគកំពូលអាមេរិក MLS