បាល់ទាត់អន្តរជាតិ
កីឡាករ 5 រូប ដែលស៊ុតបញ្ចូលទី Hat-Trick ច្រើនជាងគេ គិតចាប់តាំងពីឆ្នាំ 2020 មក
ការស៊ុតបញ្ចូលទី Hat-trick (3 គ្រាប់) ក្នុងការប្រកួត គឺជាសមិទ្ធិផលដ៏អស្ចារ្យដែលកីឡាករជាច្រើនចង់បានបំផុត។ ការស៊ុតបញ្ចូលទី 3 គ្រាប់ ក្នុង 1 ប្រកួត ជាគុណសម្បត្តិលក្ខណៈបុគ្គលដែលទាមទារជំនាញ, ការផ្តោតអារម្មណ៍ និងការប្តេជ្ញាចិត្តខ្ពស់ ហើយជារឿយៗការស៊ុត Hat-trick តែងតែត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង និងបានកត់ចូលក្នុងកំណត់ត្រាដ៏ពិសេសផងដែរ។
ដំបូងឡើយពាក្យ “Hat-trick” ត្រូវបានបង្កើតជាលើកដំបូងនៅក្នុងកីឡាវាយកូនបាល់ (Cricket) នៅពេលដែលកីឡាករវាយកូនបាល់បញ្ចូលទីចំនួន 3 គ្រាប់ជាប់ៗគ្នា។ ទីបំផុតវាក៏បានចូលទៅក្នុងកីឡាបាល់ទាត់នៅដើមសតវត្សទី 20 និងប្រើប្រាស់រហូតដល់បច្ចុប្បន្ន។ ដោយឡែក នៅក្នុងអត្ថបទនេះ យើងនឹងក្រឡេកមើលកីឡាករ 5 នាក់ ដែលរកបាន Hat-Trick ច្រើនជាងគេ គិតចាប់តាំងពីឆ្នាំ 2020 មក។
5. Ciro Immobile (ក្រុមជម្រើសជាតិអ៊ីតាលី និងលេងនៅក្លឹប Lazio) – រកបាន 4 Hat-tricks
4. Cristiano Ronaldo (ក្រុមជម្រើសជាតិព័រទុយហ្គាល់ និងលេងនៅក្លឹប Al-Nassr) – រកបាន 5 Hat-tricks
3. Kylian Mbappe (ក្រុមជម្រើសជាតិបារាំង និងលេងនៅក្លឹប PSG) – រកបាន 9 Hat-tricks
2. Robert Lewandowski (ក្រុមជម្រើសជាតិប៉ូឡូញ និងលេងនៅក្លឹប Barcelona) – រកបាន 10 Hat-tricks
1. Erling Haaland (ក្រុមជម្រើសជាតិន័រវេស និងលេងនៅក្លឹប Manchester City) – រកបាន 12 Hat-tricks
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ3 days ago
Marcus Rashford ស្ថិតក្នុងកំណត់ត្រាកីឡាករដែលបង្ហាញខ្លួនបានច្រើនជាង 400 ប្រកួតសម្រាប់ក្លឹបបិសាចក្រហម