បាល់ទាត់អន្តរជាតិ
ឪពុករបស់ Haaland កំពុងរកវិធីនាំកូនប្រុសរបស់ខ្លួនឲ្យចាកចេញទៅលេងនៅលីគអេស្ប៉ាញ
ឪពុករបស់ខ្សែប្រយុទ្ធ Erling Haaland និងជាកីឡាកររបស់ក្លឹប Manchester City បានធ្វើការយ៉ាងសកម្មលើការផ្ទេរកូនប្រុសរបស់គាត់ទៅកាន់ក្លឹបមួយ ក្នុងចំណោម Barcelona រឺ Real Madrid នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ (បើយោងតាមការចុះផ្សាយរបស់ Sport.es)។
យោងតាមប្រភពដដែលនេះដែរបានឲ្យដឹងថា ឪពុករបស់កីឡាករឆ្នើមរូបនេះបានបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធិជាមួយក្លឹបអធិរាជស Real Madrid មុនពេលដែលក្លឹបយក្សរបស់អេស្ប៉ាញមួយនេះសម្រេចបានការផ្ទេរ Kylian Mbappe។ យ៉ាងណាមិញការទាក់ទងជាមួយ Barcelona ពីសំណាក់ឪពុករបស់ Haaland ក៏នៅតែបន្ត ប៉ុន្តែគេមានសង្ស័យលើសមត្ថភាពផ្នែកហិរញ្ញវត្ថុរបស់ Barcelona ដែលហាក់យ៉ាប់យ៉ឺនខ្លាំង។
សម្រាប់ Erling Haaland ផ្ទាល់ គេពិតជាបានបង្ហាញពីចិត្តចង់ផ្លាស់ប្ដូរអាជីពទៅអេស្ប៉ាញ។ កុងត្រាបច្ចុប្បន្នរបស់គាត់ជាមួយ Manchester City មានសុពលភាពរហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2027 ប៉ុន្តែគាត់បានឈ្នះពានស្ទើរសព្វគ្រប់អស់ទៅហើយនៅលីគកំពូលរបស់អង់គ្លេស រួមទាំងការឈ្នះស្បែកជើងមាសផងដែរ។ ផ្អែកតាមការវាយតម្លៃប៉ាន់ស្មានរបស់ Transfermarkt ខ្សែប្រយុទ្ធឆ្នើមរូបនេះ អាចនឹងមានតម្លៃផ្ទេរចេញពី Man City ចំនួនប្រហែលជា 180 លានអឺរ៉ូ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ1 day ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ3 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!