បាល់ទាត់អន្តរជាតិ
Antonio Rudiger បដិសេធសំណើរ មិនផ្ទេរទៅក្លឹបបិសាចក្រហម Manchester United
យោងតាមរបាយការណ៍មួយបានឲ្យដឹងថា ខ្សែការពារ Antonio Rudiger របស់ក្លឹបតោខៀវ Chelsea បានបដិសេធសំណើររបស់ក្លឹបបិសាចក្រហម Manchester United ដែលធ្វើការស្នើសុំទិញខ្សែការពាររូបនេះ។
Rudiger ដែលបច្ចុប្បន្នមានវ័យ 29 ឆ្នាំ គឺជាគោលដៅមួយរបស់ Manchester United នៅពេលទីផ្សារដោះដូរកីឡាករបើកក្នុងខែមិថុនានេះ ខណៈដែលកុងត្រាបច្ចុប្បន្នរបស់កីឡាករអាឡឺម៉ង់រូបនេះនៅ Stamford Bridge នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។
យ៉ាងណាមិញ ភាគីទាំងពីររដែលមានក្លឹប Manchester United និង Rudiger ត្រូវបានគេជឿថា បានធ្វើការពិភាក្សាគ្នាខ្លះៗរួចហើយអំពីការផ្ទេរទៅ Old Trafford ។
ប៉ុន្តែបើយោងតាមសារព័ត៌មាន Manchester Evening News បានរាយការណ៍ថា Rudiger ទំនងជានឹងបដិសេធសំណើររបស់ Manchester United ខណៈដែលគាត់មានបំណងចង់ផ្ទេរទៅលេងនៅក្លឹបណាដែលប្រាកដថា នឹងអាចលេង Champions League នៅរដូវកាលក្រោយបាន។
បច្ចុប្បន្នក្លឹបបិសាចក្រហម Manchester United ចាញ់ក្រុមលេខ 4 Tottenham ចំនួនបីពិន្ទុ និងមានចំនួនប្រកួតដូចគ្នា។
វាជារឿងដែលខកចិត្តមួយសម្រាប់ក្លឹបបិសាចក្រហម Manchester United ដែលកំពុងត្រូវការខ្សែការពារកណ្តាលដ៏មានឥទ្ធិពលម្នាក់ ដើម្បីអាចប្រកួតប្រជែងនៅក្នុងក្របខ័ណ្ឌ Premier League រដូវកាលក្រោយ។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ23 hours ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa