បាល់ទាត់អន្តរជាតិ
មុនប៉ះគ្នារំលងអាធ្រាតនេះ Simon Kjær បោះពាក្យថា គាត់បានត្រៀមខ្លួនបិទ Osimhen រួចរាល់ហើយ
ខ្សែការពារកណ្ដាល Simon Kjær របស់ក្លឹប AC Milan បានប្រាប់ខ្សែប្រយុទ្ធ Napoli ថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចក្នុងការទប់ទល់មិនឲ្យ Osimhen ស៊ុតបញ្ចូលទីបាន នៅពេលដែលពួកគេជួបគ្នាក្នុងការប្រកួតជើងទី 2 នៃក្របខ័ណ្ឌ UEFA Champions League វគ្គ 8 ក្រុមចុងក្រោយ។
យ៉ាងណាមិញរវាង AC Milan និង Napoli ត្រូវមានក្រុមមួយដែលនឹងធ្លាក់ក្នុងការប្រកួតរំលងអាធ្រាតនេះ ខណៈដែលកាលពីប្រកួតជើងទីមួយ AC Milan បានយកឈ្នះ Napoli 1-0។ ដូច្នេះ Napoli បានជំពាក់គ្រាប់បាល់គូប្រកួតរបស់ខ្លួន 1 គ្រាប់។ ប្រសិនបើគេចង់ឡើងទៅវគ្គបន្តគឺត្រូវរកឲ្យបានយ៉ាងហោចណាស់ 2 គ្រាប់ និងបិទមិនឲ្យ AC Milan ស៊ុតបញ្ចូលទីបាន។ ការប្រកួតជើងទីពីរនេះ នឹងធ្វើឡើងក្នុងដី Napoli វិញ នៅឯកីឡដ្ឋាន Diego Maradona ម៉ោង 2:00 រំលងអាធ្រាត (ម៉ោងនៅកម្ពុជា)។
ដោយឡែកខ្សែការពារសញ្ជាតិដាណឺម៉ាក Simon Kjær និង Fikayo Tomori នឹងត្រូវទទួលភារកិច្ចដ៏សំខាន់ ដើម្បីតាមបិទខ្សែប្រយុទ្ធឆ្នើម Osimhen ដែលជាតារាឆ្នើមមួយរូបនៅ Serie A។ មុនការប្រកួតមកដល់ Simon Kjær បានប្រាប់ទៅកាន់ Sempremilan ថា៖ “យើងនឹងមិនមានការផ្លាស់ប្តូរច្រើនទេ។ Osimhen គឺជាកីឡាករដែលមានគុណភាពល្អ រហ័សរហួន និងកាយសម្បទារឹងមាំ។ គាត់កំពុងរីករាយជាមួយនឹងរដូវកាលដ៏អស្ចារ្យរបស់ខ្លួន។ យើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ទប់ទល់គាត់ ប៉ុន្តែទម្រង់លេងនៅតែដដែល, យើងទាំងអស់គ្នាការពារ ហើយព្យាយាមវាយបកទៅវិញ”។
ប្រភព: Dailypost NG