បាល់ទាត់អន្តរជាតិ
Arsenal ចង់បានខ្សែប្រយុទ្ធមួយរូបតម្លៃ 70 លានអឺរ៉ូ របស់ក្លឹប Juventus
ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា ត្រៀមដាក់តម្លៃស្នើលើការផ្ទេរខ្សែប្រយុទ្ធរបស់ក្លឹបសេះបង្កង់ Juventus គឺកីឡាករ Dusan Vlahovic នៅរដូវក្តៅនេះ ជាមួយនឹងទឹកប្រាក់ដ៏ធំមួយ។ ដូចគ្នានេះដែរ Dusan Vlahovic ត្រូវបានគេដឹងថា ក៏កំពុងពិចារណាក្នុងការចាកចេញពីក្លឹបយក្សអ៊ីតាលីដែរ។
យោងតាមរបាយការណ៍ច្បាស់ការណ៍មួយដែលបានអះអាងដោយ La Stampa បានឲ្យដឹងថា អ្នកតំណាងរបស់ខ្សែប្រយុទ្ធ Vlahovic បានទាក់ទងទៅកាន់ក្លឹបកាំភ្លើងធំ Arsenal និង Bayern Munich ជុំវិញការចរចាផ្ទេរនៅចុងបញ្ចប់នៃរដូវកាលនេះ។
យ៉ាងណាមិញ ខ្សែប្រយុទ្ធសញ្ជាតិស៊ែប៊ីរូបនេះបានផ្លាស់ទៅ Juventus ដោយផ្ទេរពី Fiorentina ក្នុងតម្លៃ 70 លានអឺរ៉ូ កាលពីខែមករា ឆ្នាំ 2022 ដោយក្នុងអំឡុងពេលនោះគាត់ក៏ត្រូវបាន Arsenal ចង់បានផងដែរ ប៉ុន្តែកីឡាករវ័យ 23 ឆ្នាំរូបនេះបានបដិសេធក្លឹបកាំភ្លើងធំ ដើម្បីចូលរួមជាមួយ Juventus។
ទោះជាយ៉ាងណាក៏ដោយ គេជឿថា Vlahovic ចង់ចាកចេញពីក្លឹបបច្ចុប្បន្នរបស់គាត់ ជាមួយនឹងហេតុផលនៃទម្រង់លេងមិនសូវល្អរបស់ក្រុម និងការបរាជ័យរបស់ Juventus ដែលអាចនឹងគ្មានកៅអីលេង UEFA Champions League នៅរដូវកាលក្រោយ។ ដូចគ្នានេះដែរ Arsenal ត្រូវបានគេជឿថា នៅតែពេញចិត្តនឹង Vlahovic បើទោះបីជាមាន Gabriel Jesus និង Eddie Nketiah ជាជម្រើសដ៏ល្អក៏ដោយ។ ទន្ទឹមនឹងនេះដែរ Bayern Munich នៅតែស្វែងរកខ្សែប្រយុទ្ធកណ្ដាលម្នាក់ដើម្បីមកជំនួស Robert Lewandowski មិនទាន់បាន ហើយពួកគេក៏សម្លឹងមើលការផ្ទេរ Vlahovic នៅចុងបញ្ចប់នៃរដូវកាលនេះដូចគ្នា។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa