បាល់ទាត់អន្តរជាតិ
Lamine Yamal ក្លាយជាកីឡាករក្មេងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Barcelona
ខ្សែប្រយុទ្ធស្លាប Lamine Yamal បានក្លាយជាកីឡាករវ័យក្មេងបំផុតមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រសម្រាប់ក្រុមឈុតធំរបស់ Barcelona នៅពេលដែលគាត់បានចូលទីលានប្រកួតជាលើកដំបូងកាលពីរំលងអាធ្រាតយប់មិញនេះ នៅក្នុងការប្រកួតដែលក្លឹបយក្សកាតាឡាន់បានយកឈ្នះ 4-0 ទៅលើ Real Betis។
កីឡាករដែលកើតនៅឆ្នាំ 2007 រូបនេះ មានអាយុទើបតែ 15 ឆ្នាំប៉ុណ្ណោះ ហើយមានឈ្មោះនៅក្នុងការប្រកួត La Liga លើកដំបូងពេល Barcelona ប៉ះជាមួយ Atletico Madrid និង Rayo Vallecano ប៉ុន្តែពីរប្រកួតនោះគាត់មិនបានចូលលេងឡើយ។ យ៉ាងណា Lamine Yamal បានបង្ហាញខ្លួននៅប្រកួតទីបីទល់នឹងក្លឹប Real Betis ដោយគាត់ប្ដូរចូលជំនួស Gavi នៅនាទីទី 83។
Yamal បានក្លាយជាកីឡាករក្មេងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប ជាមួយនឹងអាយុ 15 ឆ្នាំ 290 ថ្ងៃ។ គាត់បានបំបែកកំណត់ត្រារបស់អតីតកីឡាករ Armand Martinez Sagi ជាកីឡាករក្មេងរបស់បំផុតរបស់ក្លឹបនៅជំនាន់ឆ្នាំ 1922។ ខ្សែប្រយុទ្ធជំនាញជើងឆ្វេងរូបនេះ បានមកលេងនៅ Barcelona តាំងពីអាយុ 5 ឆ្នាំម្ល៉េះ ដោយបានរីកចម្រើនតាមរយៈឈុតយុវជនរបស់ក្លឹបរហូតត្រូវបានប្រូម៉ូតឡើងមកលេងឈុតធំពេលនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Alex Baena បង្ហើបថា ខ្លួនមានក្ដីសុបិនដ៏ធំមួយ ដោយចង់លេងឲ្យក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ1 day ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
PSG គ្រងតំណែងជើងឯក Ligue 1 ជាលើកទី 12 ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន