បាល់ទាត់អន្តរជាតិ
PSG ចង់នាំយក Lucas Hernandez មកទឹកដីកំណើតរបស់ខ្លួនវិញ
ក្លឹបយក្សបារាំង Paris Saint-Germain កំពុងស្វែងរកបេក្ខភាពខ្សែការពារកណ្តាលមួយរូបនេះនៅរដូវក្តៅនេះ។ ពួកគេចង់បានកីឡាករជើងឆ្វេង Lucas Hernandez របស់ Bayern Munich ដែលជាកីឡាករឆ្នើមមួយរូបនាពេលបច្ចុប្បន្ន ហើយខ្សែការពាររូបនេះមានលក្ខណៈពិសេស ដោយអាចលេងបានទាំងការពារកណ្ដាល និងការពារឆ្វេង។
យ៉ាងណាមិញខ្សែការពារសំខាន់របស់ PSG គឺកីឡាករ Presnel Kimpembe បានអវត្តមានដោយសាររបួសស្ទើរតែពេញមួយរដូវកាល ហើយរបួសនោះអាចនឹងអូសបន្លាយដល់រដូវកាលក្រោយ 2023-2024។ ជាលទ្ធផល PSG ត្រូវបានគេរាយការណ៍ថា នឹងព្យាយាមចំណាយប្រាក់លើការផ្ទេរខ្សែការពារសញ្ជាតិបារាំង Lucas Hernandez។
យោងតាមរបាយការណ៍មួយដែលបានចុះផ្សាយដោយ Psgtalk បានឲ្យដឹងថា ក្លឹបយក្សរបស់បារាំង PSG នឹងចរចាជាមួយ Bayern Munich ជុំវិញការនាំយកខ្សែការពារឆ្នើមរូបនេះ ទៅទឹកដីបារាំង ដែលជាប្រទេសកំណើតរបស់ខ្លួនវិញ។ ដោយឡែកគ្រូបង្វឹករបស់ក្លឹបលោក Thomas Tuchel មិនចង់បាត់បង់កីឡាកររបស់ខ្លួនឡើយ ប៉ុន្តែក្លឹប Bayern Munich នឹងពិចារណាលើការលក់កីឡាកររូបនេះ ដែលប្រសើរជាងទុកគាត់ឲ្យផុតកុងត្រា ហើយចាកចេញដោយគ្មានតម្លៃខ្លួននៅរដូវកាលក្រោយ។
ប្រភព: Psgtalk
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ចាប់អារម្មណ៍លើខ្សែបម្រើតម្លៃ 60 លានផោន របស់ហង្សក្រហម Liverpool
-
បាល់ទាត់អន្តរជាតិ2 days ago
Roma ត្រៀមទិញផ្ដាច់កុងត្រារបស់ខ្សែការពារស្លាប Angelino
-
បាល់ទាត់អន្តរជាតិ3 days ago
Newcastle រៀបចំផែនការដេញថ្លៃលើអ្នកចាំទីរបស់ក្លឹបកាំភ្លើងធំ Arsenal