បាល់ទាត់អន្តរជាតិ
អតីតខ្សែប្រយុទ្ធម្នាក់របស់បិសាចក្រហមណែនាំឲ្យ Harry Kane ផ្ទេរទៅក្លឹបមួយនេះ ប្រសិនបើចង់ឈ្នះពាន
អតីតខ្សែប្រយុទ្ធឆ្នើម និងជាវីរបុរសមួយរូបរបស់ក្លឹបនបិសាចក្រហម Manchester United លោក Louis Saha បានជម្រុញឲ្យខ្សែប្រយុទ្ធ Harry Kane របស់ Tottenham Hotspur ផ្ទេរមកចូលរួមជាមួយក្រុមរបស់លោក Erik ten Hag នៅរដូវក្តៅនេះ។
Louis Saha បាននិយាយថា៖ ការចុះហត្ថលេខាលើ Harry Kane គឺជារឿងដ៏ល្អឥតខ្ចោះ សម្រាប់ Manchester United ហើយក៏អាចធ្វើឲ្យពួកគេបញ្ចប់ការរង់ចាំរយៈពេល 10 ឆ្នាំ ជាមួយនឹងការឈ្នះពានរង្វាន់ Premier League ផងដែរ។ យ៉ាងណាមិញ បច្ចុប្បន្ន Harry Kane ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅ Manchester United, Chelsea និង Liverpool ហើយក្លឹបទាំងបីនេះត្រូវបានគេជឿថា នឹងក្លាយជាជម្រើសមួយដ៏ពិតប្រាកដរបស់ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ។
លោក Louis Saha បានប្រាប់ទៅកាន់ Paddy Power ថា៖ “ខ្ញុំគោរពអ្នកគាំទ្រ Tottenham Hotspur ហើយ Harry Kane ក៏ដូចគ្នាដែរ ប៉ុន្តែនៅពេលដែលយើងមើលអាជីពបាល់ទាត់របស់គាត់ និងអ្វីដែលគាត់បានបង្ហាញសម្រាប់បាល់ទាត់អង់គ្លេស។ ពិតណាស់ដែលយើងចង់ឃើញគាត់ឈ្នះពានរង្វាន់ ប៉ុន្តែខ្ញុំគិតថា វានឹងមិនកើតឡើងនោះទេ។… និយាយឲ្យត្រង់ទៅ ខ្ញុំអាចមើលឃើញគាត់ឈ្នះពាន Premier League ប្រសិនបើគាត់ចូលរួមជាមួយក្រុមមួយក្នុងចំណោមក្រុមកំពូលទាំង 4 នាពេលបច្ចុប្បន្ន។ ខ្ញុំស្រឡាញ់ Manchester United ខ្លាំងណាស់ ហើយសម្រាប់ខ្ញុំ នោះគឺជាក្លឹបដែលសមឥតខ្ចោះសម្រាប់គាត់”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់