បាល់ទាត់អន្តរជាតិ
Lamine Yamal របស់ Barcelona កំពុងបង្ហាញខ្លួនយ៉ាងលេចធ្លោរជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ U-17 (មានវីដេអូ)
Lamine Yamal គឺជាខ្សែប្រយុទ្ធវ័យក្មេងមួយរូបរបស់ក្លឹបអ្នកមានបុណ្យ Barcelona ដែលត្រូវបានក្លឹបប្រូម៉ូតឡើងមកលេងជាមួយឈុតធំជាលើកដំបូងកាលពីប៉ុន្មានខែមុន។ កីឡាកររូបនេះ ប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹបយក្សកាតាឡាន់នេះផ្ទាល់តែម្ដង ដោយលេងតាំងពីឈុតយុវជនអាយុក្រោម 16 ឆ្នាំមកម្ល៉េះ។
ដូចគ្នានេះដែរ Lamine Yamal ត្រូវបានគេមើលឃើញថា នឹងក្លាយជាកីឡាករឆ្នើមដែលមានអនាគតដ៏ត្រចះត្រចង់បំផុត ខណៈដែលពេលនេះគាត់បានបង្ហាញនូវទម្រង់លេងដ៏អស្ចារ្យជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញ នៅក្នុងព្រឹត្តិការណ៍នៃការប្រកួតអាយុក្រោម 17 ឆ្នាំ (UEFA European U-17 Championship) ដែលធ្វើឡើងនៅប្រទេសហុងគ្រី។
កីឡាកររបស់ Barcelona រូបនេះ បានស៊ុតបញ្ចូលទីទៅលើក្រុមជម្រើសជាតិស៊ែប៊ី និងអៀរឡង់ ហើយថ្មីៗនេះ Lamine Yamal រកបានគ្រាប់បាល់ដ៏អស្ចារ្យមួយទៀតសម្រាប់ អេស្ប៉ាញ នៅក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត UEFA European U-17 ប៉ះជាមួយនឹងក្រុមមាន់គកបារាំង។
ទស្សនាវីដេអូខាងក្រោម៖
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ2 days ago
Alex Baena បង្ហើបថា ខ្លួនមានក្ដីសុបិនដ៏ធំមួយ ដោយចង់លេងឲ្យក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ20 hours ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man United ត្រៀមដាក់សំណើរច្រើនជាង 80 លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើ Ronald Araujo