បាល់ទាត់អន្តរជាតិ
Bayern Munich ដកខ្លួនចេញពីការប្រជែងយក Declan Rice
ក្លឹប Bayern Munich ត្រូវបានគេរាយការណ៍ថា បានដកខ្លួនចេញពីការប្រជែង ដើម្បីចុះហត្ថលេខាលើខ្សែបម្រើកណ្តាលរបស់ West Ham United គឺកីឡាករ Declan Rice នៅរដូវក្តៅនេះហើយ បន្ទាប់ពីដឹងថា Arsenal ស្ថិតក្នុងការពេញចិត្តរបស់កីឡាកររូបនេះ ដែលពិបាកនឹងចរចាបាន។
ដោយឡែកយើងបានដឹងហើយថា លោក David Moyes ដែលជាគ្រូបង្វឹករបស់ក្លឹបញញួរធំ West Ham ធ្លាប់បានបញ្ជាក់ថា កាពីតែនក្រុមវ័យ 24 ឆ្នាំរបស់គាត់ Declan Rice នឹងចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ មុនពេលដែលកុងត្រារបស់គាត់ផុតកំណត់នៅឆ្នាំក្រោយ។
Arsenal ត្រូវបានគេចាត់ទុកថា ជាបេក្ខភាពដែលមានអាទិភាពខ្ពស់ ក្នុងការចុះហត្ថលេខាលើ Declan Rice ប៉ុន្តែ Bayern Munich ក៏ត្រូវបានគេដឹងថា ចង់បានកីឡាកររូបនេះដូចគ្នា ដោយគ្រូបង្វឹកលោក Thomas Tuchel បាននិយាយថា គាត់ពេញចិត្តនឹងទេពកោលរបស់ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ថ្មីៗនេះកាសែត Daily Mail បានរាយការណ៍ថា ក្លឹបម្ចាស់ជើងឯកនៅ Bundesliga បានសម្រេចចិត្តដើរចេញពីការចង់ចុះហត្ថលេខាលើ Declan Rice ខណៈដែលពួកគេគិតថា ខ្សែបម្រើឆ្នើមរូបនេះនឹងសម្រេចចិត្តចូលរួមជាមួយ Arsenal។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់