បាល់ទាត់អន្តរជាតិ
Arsenal មិនចង់ឲ្យ Declan Rice បន្តពាក់អាវលេខ 41 ដែលជាលេខគាត់ស្រឡាញ់ឡើយ
ក្លឹបកាំភ្លើងធំ Arsenal កំពុងរៀបចំការផ្ទេរសម្រេចចុងក្រោយលើខ្សែបម្រើសញ្ជាតិអង់គ្លេស Declan Rice ជាមួយនឹងតម្លៃខ្លួនថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រក្លឹបចំនួន 105 លានអឺរ៉ូ។ យ៉ាងណាមិញ ពួកគេប្រហែលជាមិនអនុញ្ញាតឲ្យគាត់បន្តប្រើប្រាស់អាវលេខ 41 ដែលជាលេខដែល Declan Rice ចូលចិត្តនោះទេ។
ខ្សែបម្រើកណ្ដាលរូបនេះ បានប្រើប្រាស់អាវលេខ 41 នៅ West Ham United អស់រយៈពេលជាច្រើនឆ្នាំមកហើយ រហូតដល់អ្នកគាំទ្រចាត់ទុកថា លេខនេះគឺជាលេខប្រចាំត្រកូលរបស់គាត់ទៅហើយ។ សម្រាប់ក្លឹបថ្មី ដែលជាក្លឹបកាំភ្លើងធំ Arsenal ជាទូទៅមិនអនុញ្ញាតឲ្យកីឡាករជ្រើសរើសលេខអាវចំនួនច្រើន និងមិនមែនជាលេខដែលស្ថិតក្នុងកម្រិតខ្ពស់នោះឡើយ។
ដូចគ្នានេះដែរ កាលពីអតីតកាល នៅពេលដែលអតីតខ្សែប្រយុទ្ធ Alex Iwobi ត្រូវបានប្រូម៉ូតឡើងពីឈុតយុវជនមកលេងជាមួយឈុតធំ គាត់ក៏មិនអាចបន្តប្រើប្រាស់លេខ 45 ដែលគាត់ពេញចិត្តដែរ ហើយត្រូវប្តូរយកអាវលេខ 17 ជំនួសវិញ។ ងាកមកវិញ សម្រាប់ Declan Rice ក្លឹបកាំភ្លើងធំអាចនឹងប្រគល់អាវលេខ 5 ដល់គាត់ ប្រសិនបើ Thomas Partey ត្រូវលក់ចេញ។ ជម្រើសមួយផ្សេងទៀតគឺលេខ 6 ដោយរុញខ្សែការពារ Gabriel Magalhaes ទៅពាក់លេខ 5 វិញ ហើយ Declan Rice យកលេខ 6។
ប្រភព: Goal
-
បាល់ទាត់អន្តរជាតិ3 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ1 day ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា៖ ជម្រើសនៅពេលនេះមានតែមួយគត់ គឺត្រូវឈ្នះ Tottenham Hotspur