បាល់ទាត់អន្តរជាតិ
Odegaard ប្រាប់ថា បើ Haaland ចង់មកអង់គ្លេសមែន គួរតែមកលេងនៅ Arsenal
ខ្សែបម្រើ Martin Odegaard របស់ក្លឹបកាំភ្លើងធំ Arsenal បានហៅមិត្តរួមក្រុមជម្រើសជាតិរបស់ខ្លួនគឺកីឡាករ Erling Haaland ឲ្យផ្ទេរមកលេងនៅក្រុមកាំភ្លើងធំជាមួយគ្នា ប្រសិនបើគាត់ពិតជាចង់ផ្លាស់មក Premier League នៅរដូវក្តៅនេះមែន។
Erling Haaland គឺជាខ្សែប្រយុទ្ធដ៏មុតស្រួចមួយរូប ហើយត្រូវបានក្លឹបធំៗជាច្រើនចាប់អារម្មណ៍ មិនថាតែក្លឹបនៅក្របខណ្ឌ Premier League ប៉ុណ្ណោះទេ សូម្បីតែក្លឹបយក្សនៅ La Liga ដែលមានដូចជា Real Madrid និង Barcelona ក៏ចង់បានគាត់ដែរ។
ទោះជាយ៉ាងណា តាមប្រភពច្បាស់ការណ៍ជាច្រើនបានឲ្យដឹងថា ខ្សែប្រយុទ្ធរូបនេះ បានយល់ព្រមនឹងលក្ខខណ្ឌគ្រប់យ៉ាងរួចហើយ ជាមួយក្លឹប Manchester City ហើយក៏ត្រៀមនឹងប្រកាសផ្ទេរជាផ្លូវការណ៍នៅចុងបញ្ចប់នៃរដូវកាលនេះដែរ។
ទោះជាយ៉ាងណា មិត្តរួមក្រុមជម្រើសជាតិន័រវេស Odegaard បាននិយាយបែបលេងសើចថា “ខ្សែប្រយុទ្ធ Haaland គួរតែមកកាន់ទឹកដី Emirates ប្រសិនបើគាត់ចង់មកលេងនៅប្រទេសអង់គ្លេសមែន”។
Odegaard បានបន្ថែមទៀតថា “Haaland គឺជាមនុស្សម្នាក់ដែលកំប្លែង, គាត់ជាបុរសល្អ ហើយគាត់ក៏ជាមិត្តល្អរបស់ខ្ញុំដែរ។ លើសពីនេះ គាត់ជាកីឡាករដ៏អស្ចារ្យម្នាក់។ បើគាត់មកអង់គ្លេស គាត់ត្រូវតែមករកយើង។ ប៉ុន្តែខ្ញុំមិនដឹងថា គាត់នឹងសម្រេចចិត្តបែបណាទេ។ ខ្ញុំគ្រាន់តែដឹងថា គាត់ជាបុរសដ៏អស្ចារ្យម្នាក់”។ នេះជាអ្វីដែល Odegaard បាននិយាយក្នុងបទសម្ភាសន៍ជាមួយ Stadium Astro។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Thomas Tuchel បើកចិត្តក្នុងការចង់មកដឹកនាំនៅបិសាចក្រហម
-
បាល់ទាត់អន្តរជាតិ2 days ago
Xavi រិះគន់ទម្រង់លេងកូនក្រុមរបស់ខ្លួន ក្រោយចាញ់ Girona 4-2
-
បាល់ទាត់អន្តរជាតិ19 hours ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល