បាល់ទាត់អន្តរជាតិ
Chukwueze ចាកចេញពី Villarreal ទៅចូលរួមជាមួយ AC Milan
ខ្សែប្រយុទ្ធស្លាប Samuel Chukwueze បានទៅដល់ទីក្រុង Milan ហើយ កាលពីម្សិលមិញ។ ដូចគ្នានេះដែរ គាត់បានទទួលការពិនិត្យសុខភាព នៅគ្លីនិក La Madonnina។ បើទោះបីជាការប្រកាសផ្លូវការណ៍ពាក់ព័ន្ធនឹងការផ្ទេររបស់គាត់ទៅ AC Milan មិនត្រូវបង្ហាញជាផ្លូវការណ៍ក៏ដោយ គេបានដឹងថា Chukwueze នឹងពាក់អាវលេខ 21 នៅក្លឹបថ្មីរបស់ខ្លួន។
កីឡាករដ៏ល្បីក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដែលបានពាក់អាវលេខនេះចុងក្រោយ គឺជាអតីតខ្សែបម្រើរបស់ក្លឹប AC Milan និងក្រុមជម្រើសជាតិអ៊ីតាលី Andrea Pirlo។ ដោយឡែក Samuel Chukwueze ត្រូវបានគេរំពឹងថា នឹងត្រូវប្រកាសបង្ហាញជាផ្លូវការណ៍នៅថ្ងៃស្អែក រឺខានស្អែក។
កីឡាករវ័យ 24 ឆ្នាំរូបនេះ បានមកដល់ AC Milan ដោយផ្ទេរពីក្លឹបអេស្ប៉ាញ Villarreal ហើយគាត់នឹងចុះហត្ថលេខាលើកុងត្រារយៈពេល 5 ឆ្នាំជាមួយក្លឹបយក្សអ៊ីតាលី។ សម្រាប់ការលក់ ខ្សែប្រយុទ្ធស្លាបរូបនេះ Villarreal នឹងទទួលបានប្រាក់ 28 លានអឺរ៉ូ បូករួមទាំងប្រាក់រង្វាន់បន្ថែមមួយចំនួនទៀតនៅពេលក្រោយផងដែរ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ចាប់អារម្មណ៍លើខ្សែបម្រើតម្លៃ 60 លានផោន របស់ហង្សក្រហម Liverpool
-
បាល់ទាត់អន្តរជាតិ3 days ago
Messi និង Insigne ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់ជាងគេបំផុតនៅលីគអាមេរិក MLS