Connect with us

បាល់ទាត់អន្តរជាតិ

Lautaro Martinez បដិសេធ​លុយ​ធំ​ពី​ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត

Published

on

ខ្សែ​ប្រយុទ្ធ Lautaro Martinez បាន​និយាយ​ថា គាត់​បាន​ទទួល​ការ​ដេញ​ថ្លៃ​ជា​មួយ​នឹង​ទឹកប្រាក់​ដ៏​ធំ​សម្បើម​មួយ​ពី​ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត ប៉ុន្តែ​​គាត់​មិន​រីករាយ​ចំពោះ​រឿង​នោះ​ទេ ហើយ​ក៏​មិន​រំពឹង​ទុក​ថា ខ្លួន​នឹង​ចាកចេញ​ពី​ក្លឹប Inter Milan ឡើយ នៅ​ក្នុង​អំឡុង​ពេល​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​នា​រដូវក្តៅ​នេះ។

ក្រៅ​ពី​ឈ្នះពាន FIFA World Cup 2022 ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន Lautaro Martinez មាន​ទម្រង់​លេង​ដ៏​ល្អ​សម្រាប់ Inter Milan ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រកួត​រដូវកាល​មុន (2022-2023) ដោយ​ស៊ុត​បញ្ចូល​ទី​បាន 28 គ្រាប់ និង 11 Assists ក្នុង​ការ​បង្ហាញ​ខ្លួន 57 ប្រកួត។

ជាមួយ​នឹង​ស្ថិតិ​ដ៏​ល្អ​នេះ អនាគត​របស់ Lautaro Martinez បាន​ស្ថិត​ក្នុង​ការ​សង្ស័យ និង​ត្រូវ​បាន​គេ​រំពឹង​ថា កីឡាករវ័យ 25 ឆ្នាំ​រូបនេះ អាច​នឹង​ចាកចេញ​ពី​ទឹកដី​អ៊ីតាលី នៅ​​មុន​រដូវកាល​ថ្មី​ចាប់​ផ្ដើម ខណៈ​ដែល​ក្លឹប​បិសាចក្រហម Manchester United និង​តោខៀវ Chelsea ក៏​បាន​ចាប់​អារម្មណ៍​ខ្លាំង​មក​លើ​គាត់​ផង​ដែរ។

ក្រៅ​ពី​ក្លឹប​ធំៗ​ជា​ច្រើន​នៅ​តំបន់​អ៊ឺរ៉ុប​ចង់​បាន​គាត់​នោះ ក្លឹបអារ៉ាប៊ីសាអូឌីត​ក៏​ព្យាយាម​បញ្ចុះ​បញ្ចូល​គាត់​ឲ្យ​ទៅ​លេង​ជាមួយ​ពួក​គេ​ដែរ ដោយ​ហ៊ាន​ចាយ​លុយ​ធំ​ទៀត​ផង។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ឥឡូវនេះ Martinez ត្រូវ​បាន​តែងតាំង​ជា​កាពីតែន​ក្រុម​ថ្មី​របស់ Inter Milan ហើយ​ខ្សែ​ប្រយុទ្ធ​កណ្តាល​រូប​នេះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា នឹង​ចំណាយ​ពេល​យ៉ាង​ហោចណាស់​មួយ​រដូវកាល​ទៀត​ជា​មួយ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន។

ប្រភព: Sportsmole

Trending

Exit mobile version