បាល់ទាត់អន្តរជាតិ
Man United បដិសេធសំណើរ 20 លានផោនរបស់ West Ham United ដែលចង់បាន Harry Maguire
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេដឹងថា បានច្រានចោលការដេញថ្លៃជាទឹកប្រាក់ចំនួន 20 លានផោន ពីក្លឹបញញួរធំ West Ham United ដែលចង់បានខ្សែការពារ Harry Maguire (នេះបើយោងតាមរបាយការណ៍ពី 90min បានចុះផ្សាយ)។
ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះ បានធ្លាក់ចុះនូវទម្រង់លេងជាខ្លាំង និងលែងជាកីឡាករសំខាន់របស់លោក Erik ten Hag ទៅហើយ ដោយក្នុងរដូវកាលមុន 2022/2023 គាត់បានក្លាយជាជម្រើស 11 នាក់ដំបូងនៅក្នុងការប្រកួត Premier League ត្រឹមតែ 8 ប្រកួតប៉ុណ្ណោះ។ លើសពីនេះទៅទៀតថ្មីៗនេះ Maguire ត្រូវបានដកចេញពីតំណែងជាកាពីតែនក្រុមរបស់ក្លឹបបិសាចក្រហមផងដែរ និងជំនួសមកវិញដោយ Bruno Fernandes។
Harry Maguire ត្រូវបានគេគិតថា នឹងចាកចេញពី Old Trafford នៅរដូវក្ដៅនេះ ស្របពេលដែលមានក្លឹបមួយចំនួននៅអង់គ្លេសចាប់អារម្មណ៍ចង់បានគាត់។ មាន់ខ្នាយមាស Tottenham Hotspur គឺជាក្លឹបមួយស្ថិតក្នុងចំណោមក្លឹបដែលត្រូវបានគេដឹងថា ចង់ចុះហត្ថលេខាលើខ្សែការពារ Harry Maguire។
ផ្សេងពីនេះដែរ West Ham United ក៏បានលូកដៃចូលក្នុងទីផ្សារនៃការចង់បានខ្សែការពាររូបនេះដូចគ្នា ហើយនៅក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ពួកគេបានដាក់ការដេញថ្លៃជាផ្លូវកាណ៍ជាមួយទឹកប្រាក់ 20 លានផោន។ គួរឲ្យស្ដាយ សំណើរនោះត្រូវបានបិសាចក្រហមបដិសេធភ្លាមៗ ហើយប្រហែលជាពួកគេត្រូវការទឹកប្រាក់ច្រើនជាងនេះ។
ប្រភព: Onefootball
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa