បាល់ទាត់អន្តរជាតិ
Lazio ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Fred
យោងតាមរបាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ខ្សែបម្រើ Fred របស់ក្លឹបបិសាចក្រហម កំពុងទទួលបានចំណាប់អារម្មណ៍ពីក្លឹប Lazio ដែលស្ថិតនៅលីគកំពូលនៃប្រទេសអ៊ីតាលី។ ទន្ទឹមនឹងនេះ Fred ក៏ត្រូវបានគេគិតថា នឹងពេញចិត្តជាមួយនឹងជម្រើសនៃការចាកចេញទៅលេងជាមួយ Lazio ផងដែរ។
យ៉ាងណាមិញ Lazio កំពុងព្យាយាមពង្រឹងក្រុមរបស់ខ្លួនបន្ថែមទៀត ដើម្បីត្រៀមការប្រកួតប្រជែងនៅរដូវកាលថ្មី ទាំងការប្រកួតក្នុងលីគ និងនៅ UEFA Champions League។ ដោយឡែកក្លឹបបិសាចក្រហម Manchester United បានដាក់តម្លៃប្រហែល 20 លានអឺរ៉ូ សម្រាប់កីឡាករសញ្ជាតិប្រេស៊ីល Fred និងជាកីឡាករដែល Lazio ចង់បាន។
គេបានដឹងថា កីឡាករវ័យ 30 ឆ្នាំរូបនេះបានទាក់ទងជាមួយ Lazio រួចហើយ និងកំពុងត្រៀមខ្លួនរួចជាស្រេច ដើម្បីសាកល្បងបទពិសោធន៍ថ្មីនៅក្របខ័ណ្ឌ Serie A ផងដែរ។ គួររំលឹកផងដែរថា Fred បានចូលរួមជាមួយក្លឹបបិសាចក្រហមកំឡុងសម័យរបស់លោក Jose Mourinho នៅ Old Trafford។ គាត់បានផ្ទេរពីក្លឹប Shakhtar Donetsk ជាមួយនឹងតម្លៃផ្ទេរ 60 លានអឺរ៉ូ។
ប្រភព: Onefootball
-
បាល់ទាត់អន្តរជាតិ3 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
បិសាចក្រហមនឹងបញ្ចប់ការងារជាគ្រូបង្វឹករបស់ Erik ten Hag នៅចុងរដូវកាលនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
ម្ចាស់ពាន World Cup 2018 ត្រៀមចូលនិវត្តន៍ពីបាល់ទាត់