បាល់ទាត់អន្តរជាតិ
Bayern Munich បដិសេធសំណើរដំបូងរបស់បិសាចក្រហមដែលចង់បាន Pavard
ក្លឹបយក្ស Bayern Munich ត្រូវបានគេរាយការណ៍ថា បានបដិសេធសំណើរបើកចំហរមួយរបស់បិសាចក្រហម Manchester United មកលើខ្សែការពារស្តាំ Benjamin Pavard។ ក្លឹបបិសាចក្រហម ត្រូវបានគេជឿថា ពិតជាចង់នាំយកខ្សែការពារសញ្ជាតិបារាំងរូបនេះ ក្នុងអំឡុងពេលជាមួយគ្នាដែលពួកគេលក់ Harry Maguire។
ទោះបីនៅតែមិនទាន់ច្បាស់ថា តើ Maguire នឹងបើកភ្លើងខៀវក្នុងការផ្ទេរទៅ West Ham United រឺអត់ក៏ដោយ ប៉ុន្តែលោក Erik ten Hag កំពុងរៀបចំផែនការបន្ទាន់ក្នុងករណីដែលកីឡាករសញ្ជាតិអង់គ្លេសរូបនេះចាកចេញ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើ Harry Maguire មិនចាកចេញ ពួកគេនៅតែត្រូវការខ្សែការពារចំណូលថ្មីម្នាក់ទៀត ខណៈដែល Phil Jones និង Axel Tuanzebe បានចាកចេញកាលពីខែមុន។
ទន្ទឹមនឹងនេះដែរ Eric Bailly ក៏ត្រូវបានគេរំពឹងថា នឹងចាកចេញនៅក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាករឆាប់ៗនេះដូចគ្នា។ ជាលទ្ធផល របាយការណ៍ចុងក្រោយមួយពីអ្នកកាសែត Christian Falk បានឲ្យដឹងថា ក្លឹបបិសាចក្រហមបានដាក់ដេញថ្លៃលើ Pavard ប៉ុន្តែត្រូវបានក្លឹបរបស់គាត់ Bayern Munich បដិសេធ។ គេមិនបានដឹងថា Man United ដាក់ដេញថ្លៃជាទឹកប្រាក់ប៉ុន្មានទេ ប៉ុន្តែ Bayern Munich នឹងលក់កីឡាករជិតផុតកុងត្រារូបនេះ លុះត្រាតែសំណើរនោះមានទឹកប្រាក់ប្រហែល 30 លានអឺរ៉ូ (25.9 លានផោន)។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ1 day ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa