បាល់ទាត់អន្តរជាតិ
Pavard នឹងចាកចេញពី Bayern Munich ប៉ុន្តែមិនមែនមក Man United ទេ គឺទៅ Inter Milan
ខ្សែការពារ Benjamin Pavard ត្រូវបានគេរាយការណ៍ថា បានច្រានចោលឱកាសក្នុងការផ្ទេរទៅចូលរួមជាមួយក្លឹបបិសាចក្រហម Manchester United និងសម្រេចចិត្តចូលរួមជាមួយ Inter Milan ជំនួសវិញ។ គ្មានការលាក់បាំងបន្តទៀតឡើយ ដែលខ្សែការពាររបស់ក្លឹប Bayern Munich រូបនេះកំពុងស្វែងរកឱកាសក្នុងការចាកចេញពីទឹកដីអាឡឺម៉ង់។
យោងតាម Gazzetta dello Sport បានអះអាងឲ្យដឹងថា Inter Milan បានបង្កើនការខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីអាចឈានដល់កិច្ចព្រមព្រៀងជាមួយកីឡាករសញ្ជាតិបារាំងរូបនេះ ហើយជាលទ្ធផល Benjamin Pavard មានជម្រើស 2 នៅក្នុងដៃ ដោយអាចចូលរួមជាមួយបិសាចក្រហមក៏បាន រឺទៅទឹកដីអ៊ីតាលីជាមួយ Inter Milan ក៏បាន។
ទោះបីជាយ៉ាងណាក៏ដោយ Benjamin Pavard បានសម្រេចបដិសេធមិនផ្ទេរទៅកាន់ទឹកដីអង់គ្លេសជាមួយបិសាចក្រហមឡើយ ដោយគាត់ពេញចិត្តនឹង Inter Milan ជាង។ ដោយឡែកនៅពេលនេះ Bayern Munich កំពុងផ្អាកការចរចាលក់ Pavard បណ្ដោះអាសន្នសិន រហូតដល់ពេលដែលពួកគេអាចស្វែងរកអ្នកជំនួសខ្សែការពារស្ដាំរូបនេះបាន ទើបបញ្ចេញគាត់ឲ្យទៅ Inter Milan។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ1 day ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa