បាល់ទាត់អន្តរជាតិ
Ralf Rangnick ណែនាំក្លឹបឲ្យចុះហត្ថលេខាលើ Konrad Laimer
ខ្សែបម្រើ Konrad Laimer បានក្លាយជាគោលដៅផ្ទេរមួយនាពេលថ្មីៗនេះសម្រាប់ក្លឹបបិសាចក្រហម Manchester United បន្ទាប់ពីការណែនាំពីអ្នកគ្រប់គ្រងបណ្តោះអាសន្ន Ralf Rangnick។
កីឡាករវ័យ 24 ឆ្នាំដែលបច្ចុប្បន្នលេងឲ្យ RB Leipzig នឹងផុតកុងត្រានៅឆ្នាំ 2023 ហើយកំពុងទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបធំៗមួយចំនួននៅទ្វីបអឺរ៉ុប រួមទាំងម្ចាស់ជើងឯកនៅអាល្លឺម៉ង់ Bayern Munich ផងដែរ។
កីឡាករសញ្ជាតិអូទ្រីស Konrad Laimer បានស៊ុតបញ្ចូលទី 4 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម 4 ដង នៅរដូវកាលនេះ ជាមួយនឹងការបង្ហាញខ្លួន 25 ប្រកួតជាមួយក្លឹប។ គាត់គឺជាផ្នែកមួយដ៏សំខាន់របស់ក្លឹបគោជល់ RB Leipzig។ កីឡាកររូបនេះ ត្រូវបាន RB Leipzig ចុះហត្ថលេខាពី RB Salzburg កាលពីឆ្នាំ 2017។
ដោយឡែកលោក Ralf Rangnick ដែលធ្លាប់ជាអតីតគ្រូបង្វឹករបស់ក្លឹប RB Leipzig ក៏ដូចជាគ្រូបង្វឹករបស់ខ្សែបម្រើ Konrad Laimer បានចង្អុលបង្ហាញឲ្យក្លឹបបិសាចក្រហម ព្យាយាមចុះហត្ថលេខាលើ Konrad Laimer ឲ្យបាន ព្រោះគាត់ធ្លាប់បានដឹងពីសមត្ថភាព ក៏ដូចជាទេពកោសល្យនៅលើទីលានរបស់ខ្សែបម្រើរូបនេះ។
លើសពីនេះទៅទៀតលោក Rangnick នឹងក្លាយជាគ្រូបង្វឹករបស់ Konrad Laimer ជាថ្មីម្ដងទៀត ព្រោះគាត់នឹងកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិអូទ្រីស បន្ទាប់ពីចប់ភារកិច្ចនៅរដូវកាលនេះ ជាមួយក្លឹបបិសាចក្រហម។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល
-
បាល់ទាត់អន្តរជាតិ3 days ago
Xavi រិះគន់ទម្រង់លេងកូនក្រុមរបស់ខ្លួន ក្រោយចាញ់ Girona 4-2
-
បាល់ទាត់អន្តរជាតិ18 hours ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ