បាល់ទាត់អន្តរជាតិ
Liverpool និង Tottenham Hotspur កំពុងចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធមួយរូបសញ្ជាតិកូរ៉េខាងត្បូង
ក្លឹបហង្សក្រហម Liverpool និង Tottenham Hotspur ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លឹប Wolverhampton Wanderers គឺកីឡាករ Hwang Hee-chan ដែលការផ្ទេរនោះអាចនឹងកើតឡើងនៅក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាករនារដូវក្តៅចុងរដូវកាល។
យ៉ាងណាមិញ កីឡាករវ័យ 27 ឆ្នាំរូបនេះ គឺជាកីឡាករម្នាក់ដ៏សំខាន់របស់លោក Gary O’Neil ខណៈដែលនៅក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ គាត់បានស៊ុតបញ្ចូលទីរហូតដល់ 10 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 3 ដងផងដែរ ក្នុងការបង្ហាញខ្លួនសរុប 20 ប្រកួត។
ថ្មីៗនេះ Hwang Hee-chan ក៏បានស៊ុតបាល់បញ្ចូលទី 2 គ្រាប់ម្នាក់ឯងផងដែរ ក្នុងជ័យជម្នះ 4-1 ទៅលើក្លឹប Brentford។ ស្របពេលជាមួយនឹងទម្រង់លេងដ៏លេចធ្លោរបែបនេះ យោងតាមរបាយការណ៍ពី Football Insider បានឲ្យដឹងថា កីឡាករដែលប្រសូត្រចេញពីតំបន់អាស៊ីរូបនេះ កំពុងត្រូវបានក្លឹបធំៗ 2 នៅ Premier League ចង់បានគឺក្លឹបហង្សក្រហម Liverpool និង Tottenham Hotspur។ តម្លៃខ្លួនរបស់កីឡាករវ័យ 27 ត្រូវបានគេប៉ាន់ស្មានថា ប្រហែលជា 22 លានអឺរ៉ូ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ21 hours ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ19 hours ago
Pep Guardiola ថា៖ ជម្រើសនៅពេលនេះមានតែមួយគត់ គឺត្រូវឈ្នះ Tottenham Hotspur