បាល់ទាត់អន្តរជាតិ
លឺថា Man United ចង់បាន ពេលនេះ Mathys Tel បន្តកុងត្រាថ្មីរយៈពេលវែងជាមួយ Bayern Munich
តារាឆ្នើម Mathys Tel ដែលជាខ្សែប្រយុទ្ធវ័យ 18 ឆ្នាំរបស់ក្លឹប Bayern Munich នឹងបន្តស្នាក់នៅក្នុងទីក្រុង Munich ជាច្រើនរដូវកាលទៀត បន្ទាប់ពីគាត់បានបន្តកុងត្រាថ្មីរយៈពេលវែង កាលពីម្សិលមិញនេះ។ យោងតាមការប្រកាសរបស់ក្លឹប Bayern Munich បានឲ្យដឹងថា កីឡាករសញ្ជាតិបារាំងរូបនេះ បានបន្តកុងត្រារយៈពេល 2 ឆ្នាំបន្ថែមទៀតលើកុងត្រាបច្ចុប្បន្ន និងមានសុពលភាពរហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2029។
ក្រោយការប្រកាសបន្តកុងត្រាថ្មីនេះ Mathys Tel ក៏បាននិយាយផងដែរថា៖ «ការបន្តកុងត្រាថ្មីនេះមានន័យណាស់សម្រាប់ខ្ញុំ។ ខ្ញុំបានរៀនច្រើននៅទីនេះ ទាំងក្នុង និងក្រៅទីលាន។ ទីក្រុង Munich បានក្លាយជាផ្ទះរបស់ខ្ញុំ និងគ្រួសារខ្ញុំ ហើយអ្នកគាំទ្រក៏មានសារៈសំខាន់សម្រាប់ខ្ញុំផងដែរ»។
សូមរំលឹកផងដែរថា កាលពីប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ មានសេចក្ដីរាយការណ៍ជាច្រើនបានបង្ហាញថា ក្លឹបបិសាចក្រហម Manchester United និងក្លឹបជាច្រើនដែលមិនបញ្ចេញឈ្មោះ បានចាប់អារម្មណ៍លើ Mathys Tel ស្របពេលដែលទម្រង់លេងរបស់គាត់កំពុងលេចធ្លោរខ្លាំង។ ទោះបីមិនមែនជាជម្រើសដំបូងរបស់ក្រុមក៏ដោយ នៅរដូវកាលនេះគាត់បានស៊ុតបញ្ចូលទីរហូតដល់ 7 គ្រាប់ និង Assists 4 ដង សម្រាប់ Bayern Munich ក្នុងពេលវេលាចូលលេងត្រឹមតែ 863 នាទីប៉ុណ្ណោះ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ2 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ2 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Carlo Ancelotti លើកឡើងថា កូនក្រុមរបស់ខ្លួនរូបនេះ នឹងឈ្នះ Ballon d’Or