បាល់ទាត់អន្តរជាតិ
Gabriel Jesus ស្វាគមន៍កំណើតកូនស្រីដំបូងបង្អស់របស់ខ្លួនជាមួយមិត្តស្រី Raiane Lima
ខ្សែប្រយុទ្ធឆ្នើម Gabriel Jesus បានស្វាគមន៍កំណើតកូនដំបូងរបស់គាត់ជាមួយមិត្តស្រី Raiane Lima កាលពីពេលថ្មីៗនេះ។
Gabriel Jesus និងមិត្តស្រីរបស់ខ្លួន Raiane Lima កំពុងមានពេលវេលាដ៏អស្ចារ្យរបស់ពួកគេ ជាមួយនឹងកំណើតកូនស្រីទើបនឹងកើតដែលមានឈ្មោះថា Helena។ មិនតែប៉ុណ្ណោះ Jesus ទើបតែនឹងលើកពាន Premier League ថ្មីៗនេះទៀតផង។
ដោយឡែក Raiane ដែលមានវ័យ 21 ឆ្នាំត្រូវបានគេគិតថា បានសម្រាលកូននៅមន្ទីរពេទ្យមួយនៅចក្រភពអង់គ្លេស បើទោះបីជាមិនទាន់មានការបញ្ជាក់ណាមួយណាពីសាមីខ្លួនផ្ទាល់ក៏ដោយ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ខ្សែប្រយុទ្ធពាក់លេខ 9 Gabriel Jesus ត្រូវបានគេផ្សារភ្ជាប់ជាមួយនឹងការចាកចេញទៅក្លឹបកាំភ្លើងធំ Arsenal និង Tottenham នៅរដូវក្តៅនេះ បន្ទាប់ពីការមកដល់របស់ Erling Haaland នៅ Manchester City។
ប្រភព: Thesun
-
បាល់ទាត់អន្តរជាតិ2 days ago
Thomas Tuchel បើកចិត្តក្នុងការចង់មកដឹកនាំនៅបិសាចក្រហម
-
បាល់ទាត់អន្តរជាតិ2 days ago
Xavi រិះគន់ទម្រង់លេងកូនក្រុមរបស់ខ្លួន ក្រោយចាញ់ Girona 4-2
-
បាល់ទាត់អន្តរជាតិ19 hours ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល