បាល់ទាត់អន្តរជាតិ
Sadio Mane លាមិត្តរួមក្រុម បន្ទាប់ពីប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League
Sadio Mane បានផ្តល់សញ្ញាកាន់តែច្បាស់ថា គាត់មានគម្រោងចាកចេញពី Liverpool នៅរដូវក្តៅនេះ ជាមួយនឹងអាកប្បកិរិយាលាគ្នាជាមួយមិត្តរួមក្រុម និងអ្នកគាំទ្រ បន្ទាប់ពីការបរាជ័យក្នុងការប្រកួតវគ្គផ្ដាច់ព្រ័តក្របខ័ណ្ឌ UEFA Champions League ក្រោមថ្វីជើង Real Madrid កាលពីថ្ងៃសៅរ៍កន្លងទៅ។
អនាគតរបស់ Sadio Mane មានភាពមិនច្បាស់លាស់ កាលពីប៉ុន្មានខែមុន ស្របពេលដែលមានពាក្យចចាមអារ៉ាមពីការចាប់អារម្មណ៍របស់ Bayern Munich ហើយកុងត្រារបស់គេនឹងផុតកំណត់នៅឆ្នាំ 2023 ខាងមុខនេះផងដែរ។
ខ្សែប្រយុទ្ធរូបនេះបានបង្ហើបថា គាត់នឹងផ្តល់ចម្លើយពីអនាគតរបស់ខ្លួនថា តើនឹងចាកចេញ រឺបន្តកុងត្រាថ្មី បន្ទាប់ពីការប្រកួតវគ្គផ្ដាច់ព្រ័ត UCL។
ថ្លែងទៅកាន់ AS ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់រូបនេះ បាននិយាយថា “ខ្ញុំចង់អរគុណអ្នកគាំទ្រ សម្រាប់អ្វីៗគ្រប់យ៉ាង និងគ្រូបង្វឹកផងដែរ។ ខ្ញុំសូមជូនពរឲ្យក្រុមមួយនេះ ក្លាយជាក្រុមដែលល្អបំផុតនៅក្នុងពិភពលោក”។
ជាការពិតណាស់ ចំពោះពាក្យរបស់គាត់ យើងអាចយល់កាន់តែច្បាស់ថា Mane នឹងមិនបន្តកុងត្រាថ្មីជាមួយក្លឹបហង្សក្រហមឡើយ។ ក្លឹបដែលមានភាគរយខ្ពស់ក្នុងការចុះហត្ថលេខាលើ Sadio Mane គឺក្លឹប Bayern Munich បើយោងតាមលក្ខខណ្ឌដ៏សមស្របបំផុតមួយ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ1 day ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa