បាល់ទាត់អន្តរជាតិ
Courtois លើកឡើងថា Haaland សមនឹងឈ្នះពានកីឡាករល្អបំផុតរបស់ FIFA ជាង Messi និង Mbappe
អ្នកចាំទី Thibaut Courtois របស់ក្លឹបអធិរាជស Real Madrid លើកឡើងថា ខ្សែប្រយុទ្ធ Erling Haaland របស់ Manchester City សមនឹងទទួលបានពានរង្វាន់កីឡាករល្អបំផុតប្រចាំឆ្នាំរបស់ FIFA ជាង Kylian Mbappe និង Lionel Messi។
យ៉ាងណាមិញ Courtois បាននិយាយដោយសង្កត់ធ្ងន់ថា កីឡាករសញ្ជាតិន័រវេសរូបនេះមិនត្រឹមតែប្រមូលបានពានរង្វាន់ដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាខ្សែប្រយុទ្ធដែលបានស៊ុតបញ្ចូលទីច្រើនគ្រាប់ជាងគេក្នុងឆ្នាំ 2023 ផងដែរ។
អ្នកចាំទីឆ្នើមរូបនេះបាននិយាយទៅកាន់សារព័ត៌មានរបស់ FIFA ថា៖ “ខ្ញុំគិតថា Haaland សមនឹងទទួលបានពានរង្វាន់ជាងអ្នកណាៗទាំងអស់ ព្រោះគាត់បានឈ្នះ UEFA Champions League, Premier League, FA Cup និងថែមទាំងស៊ុតបញ្ចូលទីបានច្រើនគ្រាប់ផងដែរ។ ដូច្នេះសម្រាប់ខ្ញុំ គាត់សមនឹងទទួលបានវា ទោះបីជាកីឡាករ 2 រូបផ្សេងទៀតស៊ុតបញ្ចូលទីបានច្រើនគ្រាប់ដែរក៏ដោយ”។
យ៉ាងណាមិញគេបានដឹងថា Haaland, Mbappe និង Messi គឺជាបេក្ខភាព 3 នាក់ចុងក្រោយសម្រាប់ការប្រជែងពានរង្វាន់កីឡាករល្អបំផុតប្រចាំឆ្នាំ 2023 របស់ FIFA។ ដោយឡែកពិធីប្រគល់ និងប្រកាសម្ចាស់ពានរង្វាន់នេះជាផ្លូវការណ៍ នឹងធ្វើឡើងនៅទីក្រុងឡុងដ៍ ថ្ងៃទី 15 ខែមករាខាងមុខនេះ។ សម្រាប់ម្ចាស់ពានរង្វាន់នេះកាលពីឆ្នាំមុនគឺ Messi គឺជាអ្នកឈ្នះ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ3 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ1 day ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ3 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!