Connect with us

បាល់ទាត់អន្តរជាតិ

Liverpool កាន់​តែ​ឃ្លាត​ឆ្ងាយ​ពី​ឱកាស​ឈ្នះពាន ក្រោយ​ស្មើ 2-2 ជា​មួយ West Ham (មានវីដេអូ)

Published

on

កាល​ពី​ម្សិលមិញ​នេះ ជា​ការ​ប្រកួត​ក្នុង​ក្របខណ្ឌ Premier League រវាង​ក្រុម​ភ្ញៀវ Liverpool ជាមួយ​នឹង​ក្រុម​ម្ចាស់​ផ្ទះ West Ham United។ ការ​ប្រកួត​រវាង​ក្រុម​ទាំង 2 បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើ​គ្នា 2-2 ដែល​មាន​ន័យ​ថា ពួក​គេ​ទទួល​បាន​ត្រឹមតែ 1 ពិន្ទុ​ដូច​គ្នា​ប៉ុណ្ណោះ។

ខណៈ​ដែល West Ham កំពុង​ឈរ​នៅ​ក្នុង​ចំណាត់​ថ្នាក់​លេខ 8 ក្នុង​តារាង​លីគ ហាក់​ដូច​ជា​មិន​សូវ​មាន​សម្ពាធ​ប៉ុន្មាន​ឡើយ ប៉ុន្តែ​សម្រាប់​ហង្ស​ក្រហម Liverpool ជា​ក្រុម​ដែល​កំពុង​ប្រជែង​ពាន​ពិត​ជា​ទទួល​រង​សម្ពាធ​កាន់​តែ​ធ្ងន់​ធ្ងរ ព្រោះ​គេ​បាន​ឃ្លាត​ឆ្ងាយ​កាន់​តែ​ខ្លាំង​ពី​ក្រុម​កំពូល​តារាង Arsenal និង Manchester City។

ការ​ប្រកួត​ក្នុង​ក្របខណ្ឌ​លីគ​កំពូល​របស់​អង់គ្លេស Premier League សម្រាប់ Liverpool នៅ​សល់​ត្រឹមតែ 3 ប្រកួត​ទៀត​ប៉ុណ្ណោះ​មុន​បិទ​រដូវកាល ហើយ​ក្រៅ​ពី​ការ​ព្យាយាម​យក​ឈ្នះ​ការ​ប្រកួត​ដែល​នៅ​សល់​ទាំង​អស់ ពួក​គេ​ត្រូវ​បន់ស្រន់​ឲ្យ Arsenal និង Man City ចាញ់​យ៉ាង​តិច 3 រឺ 4 ប្រកួត ទើប​ឱកាស​ធ្លាប់​មក​លើ​គេ​វិញ​បាន។

ប្រភព: Theguardian

Trending

Exit mobile version