Connect with us

បាល់ទាត់អន្តរជាតិ

PSG គ្រង​តំណែង​ជើង​ឯក Ligue 1 ជា​លើក​ទី 12 ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន

Published

on

ក្លឹប​យក្ស PSG បាន​ឈ្នះ​តំណែង​ជើង​ឯក Ligue 1 ជា​លើក​ទី 12 ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន កាល​ពី​ម្សិលមិញ​នេះ។ យ៉ាង​ណា​មិញ PSG ត្រូវ​បាន​កំណត់​ថា ជា​ម្ចាស់​ជើង​ឯក​លីគ​មុន​បិទ​រដូវកាល​ដោយ​​សារ​ការ​ចាញ់​របស់​ក្រុម​លេខ 2 គឺ​ក្លឹប Monaco។

ក្រុម​របស់​លោក Luis Enrique មាន​ពិន្ទុ​ដាច់​ពី Monaco រហូត​ដល់ 12 ពិន្ទុ ខណៈ​ដែល​នៅ​រដូវកាល​នេះ​ពួក​គេ​ចាញ់​ត្រឹមតែ 1 ប្រកួត​ប៉ុណ្ណោះ។ សម្រាប់​ការ​ប្រកួត​លីគ​កំពូល​នៃ​ប្រទេស​បារាំង (Ligue 1) នៅ​សល់​ការ​ប្រកួត​សរុប 7 ប្រកួត​ទៀត នឹង​ត្រូវ​បិទ​បញ្ចប់​រដូវកាល​ហើយ។

PSG បាន​បញ្ចប់​រដូវកាល​របស់​ខ្លួន​ប្រកប​ដោយ​ជោគជ័យ​ដោយ​អាច​បន្ត​តំណែង​ជា​ម្ចាស់ពាន​លីគ និង​កំពុង​បោះ​ជំហាន​កាន់តែ​ល្អ​នៅ​ក្នុង​ក្របខណ្ឌ UEFA Champions League ផង​ដែរ។ ពួក​គេ​បាន​ឡើង​មក​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត បន្ទាប់​ពី​ទម្លាក់ Barcelona និង​ត្រៀម​ប៉ះ​ជាមួយ Dortmund នៅ​ដើម​ខែ​ក្រោយ​នេះ។

ប្រភព: Sportsmole

Trending

Exit mobile version