Connect with us

បាល់ទាត់អន្តរជាតិ

Idrissa Gueye ស៊ុត 1 គ្រាប់ ជួយ Everton ចេញ​ពី​តំបន់​ត្រូវ​កាត់​ចោល

Published

on

ក្រុម​ដែល​កំពុង​ប្រឈម​នឹង​ការ​កាត់​ចេញ​ពី​លីគ​កំពូល​អង់គ្លេស Everton ពេល​នេះ​ហាក់​រស់រាន​មាន​ជីវិត​ឡើង​វិញ បន្ទាប់​ពី​ការ​ប្រកួត​ដោយ​ពួក​គេ​បាន​ទទួល​ជ័យ​ជំនះ 1-0 ទៅ​លើ Brentford។ ក្រោយ​ជ័យ​ជំនះ​នេះ Everton បាន​ឡើង​មក​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ 15 ក្នុង​តារាង Premier League។

គ្រាប់​បាល់ 1 គ្រាប់​ដ៏​សំខាន់​ដែល​ស៊ុត​បញ្ចូលទី​ដោយ Idrissa Gueye នៅ​នាទីទី 60 បាន​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​បាន 3 ពិន្ទុ​បន្ថែម និង​មាន​ពិន្ទុ​សរុប 36 ពិន្ទុ។ ស្រប​ពេល​ដែល​ការ​ប្រកួត​នៅ​សល់​ត្រឹម​តែ 3 ទៀត​មុន​បិទ​រដូវកាល ទោះ​បី​ជា Everton ចាញ់​ទាំង 3 ប្រកួត​នោះ ក៏​ពួក​គេ​មិន​ត្រូវ​បាន​កាត់​ឲ្យ​ទៅ​លេង​នៅ Championship ដែរ។

ប្រភព: Sportsmole

Trending

Exit mobile version