បាល់ទាត់អន្តរជាតិ
AC Milan ជិតបានសម្រេច ការចុះហត្ថលេខាលើ Renato Sanches
បន្ទាប់ពីការព្យាយាមមិនបានសម្រេចក្នុងការចុះហត្ថលេខា កាលពីខែមករាកន្លងទៅ AC Milan កំពុងធ្វើការម្តងទៀតលើការចុះហត្ថលេខាសម្រាប់ខ្សែបម្រើ Renato Sanches ហើយកិច្ចព្រមព្រៀងរបស់ពួកគេ ជិតខិតដល់ការសម្រេចចុងក្រោយផងដែរ។
ខណៈដែល Franck Kessie ត្រៀមចាកចេញដោយគ្មានតម្លៃខ្លួនទៅ Barcelona នោះ AC Milan ដាច់ខាតត្រូវតែនាំយកខ្សែបម្រើថ្មីម្នាក់នៅរដូវក្តៅនេះ ខណៈដែល Renato Sanches ត្រូវបានគេកំណត់ថា ជាកីឡាករដ៏សក្ដិសមបំផុតសម្រាប់ជំនួសកន្លែងរបស់ Franck Kessie។
យោងតាមគេហទំព័រ Onda Cero របស់អេស្ប៉ាញ បានឲ្យដឹងថា ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់រូបនេះ អាចមានតម្លៃផ្ទេរក្រោម 20 លានអឺរ៉ូ ហើយបច្ចុប្បន្ននេះ AC Milan កំពុងពិភាក្សាជាមួយ Lille និងត្រៀមបិទបញ្ចប់ក្នុងពេលឆាប់ៗនេះផងដែរ។
ខ្សែបម្រើ Renato Sanches គឺជាអតីតកីឡាករដែលកើតចេញពីថ្នាលយុវជនរបស់ក្លឹបក្នុងស្រុក Benfica ហើយក្រោយមកត្រូវបាន Bayern Munich ចុះហត្ថលេខានៅឆ្នាំ 2016 និងចុងក្រោយបានផ្ទេរទៅលេងនៅប្រទេសបារាំងជាមួយក្លឹប LOSC Lille។
ប្រភព: Sempremilan
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip