Connect with us

បាល់ទាត់អន្តរជាតិ

Nottingham Forest ប្រូម៉ូត​ឡើង​មក​លេង​នៅ Premier League ជា​លើក​ដំបូង បន្ទាប់​ពី​ខកខាន​អស់​រយៈពេល 23 ឆ្នាំ

Published

on

ក្លឹប Nottingham Forest គឺ​ជា​ក្លឹប​ផ្លូវការណ៍​ចុងក្រោយ ដែល​នឹង​ឡើង​មក​លេង​នៅ Premier League សម្រាប់​រដូវកាល​ក្រោយ ដែល​វា​ជាលើក​ដំបូង​របស់​ពួក​គេ បន្ទាប់​ពី​បាន​ខកខាន​តាំង​ពី​ឆ្នាំ 1999 មក​ម្ល៉េះ។

Nottingham Forest ទទួល​បាន​សិទ្ធិ​ឡើង​មក​លេង​ក្របខ័ណ្ឌ​កំពូល បន្ទាប់​ពី​ជ័យ​ជម្នះ​ជាមួយ​នឹង​លទ្ធផល 1-0 វគ្គ Play-off ចុងក្រោយ​លើ​ក្រុម Huddersfield Town ។

មួយ​គ្រាប់​ដែល​ធ្វើ​ឲ្យ Nottingham Forest ទទួល​បាន​ជ័យ​ជម្នះ គឺ​ជា​គ្រាប់​បាល់​​ទាត់​បញ្ចូល​ទី​ខ្លួន​ឯង នៅ​នាទីទី 43 ដោយ​កីឡាករ Levi Colwill ដែល​ជា​កីឡាករ​ខ្ចីជើង​ពី​ក្លឹប​តោខៀវ Chelsea។

នៅ​ទីបំផុត Nottingham Forest បាន​​ត្រឡប់​មក​ Premier League វិញ​ហើយ បន្ទាប់​ពី​បាត់​ខ្លួន​អស់ 23 ឆ្នាំ។ Nottingham Forest គឺ​ជា​ក្លឹប​អង់គ្លេស​ដែល​មាន​ប្រវត្តិ​ដ៏​ត្រចះត្រចង់​កាល​ពី​អតីតកាល ដោយ​ធ្លាប់​បាន​ឈ្នះពាន UEFA Champions League ពីរ​ឆ្នាំ​ជាប់​គ្នា កាល​ពី​ឆ្នាំ 1979 និង 1980 ដោយ​កាល​នោះ​ដឹកនាំ​ដោយ​គ្រូ​បង្វឹក​លោក Brian Clough។

បច្ចុប្បន្ន Nottingham Forest ដឹកនាំ​ដោយ​គ្រូ​បង្វឹក Steve Cooper ហើយ​ត្រូវ​ឡើង​មករក​ការ​ប្រកួត​ប្រជែង​ថ្មី​នៅ Premier League ដែល​ស្ថិត​ក្នុង​កម្រិត​ធំ​ជាង​មុន និង​ពិបាក​ជាង​នៅ EFL Championship។

ប្រភព: 90 Min

Trending

Exit mobile version