បាល់ទាត់អន្តរជាតិ
កំពូលកីឡាករទាំង 5 រូប ដែលក្លឹបកាំភ្លើងធំ Arsenal មិនទាន់អាចរកអ្នកជំនួសបាន
ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេចាត់ទុកថា ជាក្លឹបដ៏ល្អបំផុតមួយនៅក្នុងទ្វីបអឺរ៉ុប ដោយផ្អែកលើសមិទ្ធផលជាច្រើនដែលក្លឹងធ្លាប់មានកន្លងមក។ Arsenal ក៏ជាកន្លែងដែលមានការប្រមូលផ្ដុំទៅដោយកីឡាករកំពូលជាច្រើននៅជុំវិញពិភពលោកផងដែរ។
ក្លឹបបាល់ទាត់ Arsenal ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1886 ដែលប្រសូត្រឡើងពីក្រុមកម្មករមកពី Woolwich។ ពួកគេបានក្លាយជាក្លឹបអាជីពដំបូងនៅឆ្នាំ 1891 និងបានចូលរួមក្នុងបញ្ជីក្រុមបាល់ទាត់លីគ ពីរឆ្នាំក្រោយមកទៀត។
ថ្វីត្បិតតែបច្ចុប្បន្ននេះក្លឹបកាំភ្លើងធំ Arsenal ហាក់ដូចជាស្ថិតក្នុងស្ថានភាពមិនសូវគាប់ប្រសើរ ប៉ុន្តែកាលពីអតីតកាលពួកគេធ្លាប់មានកីឡាករឆ្នើមៗជាច្រើនដែលល្បីឈ្មោះរហូតដល់បច្ចុប្បន្ន ហើយកីឡាករឆ្នើមៗទាំងនោះ ត្រូវបានគេចាត់ទុកថា ក្លឹបមិនទាន់រកអ្នកមកជំនួសបានឡើយ។
5. David Seaman
អ្នកចាំទី David Seaman គឺកីឡាករដ៏អស្ចារ្យរបស់ Arsenal។ គាត់លេងឲ្យ Arsenal អស់រយៈពេល 13 ឆ្នាំ និងបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ 1990។ ក្រោយមកក៏បានចាកចេញទៅ Manchester City ក្នុងឆ្នាំ 2003។
4. Tony Adams
Tony Adams ជាអតីតកាពីតែនក្រុម និងជាខ្សែការពារ ដែលលេងឲ្យក្លឹបតែមួយគត់គឺ Arsenal ពេញមួយអាជីពរបស់គាត់។ គាត់បានបង្ហាញខ្លួនដំបូងនៅឆ្នាំ 1983 និងបានចំណាយពេល 19 ឆ្នាំជាមួយក្លឹប។
3. Cesc Fabregas
ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះធ្លាប់លេងឲ្យក្លឹបធំៗជាច្រើន ប៉ុន្តែគាត់ស្រឡាញ់ជីវិតនៅ Arsenal ជាងនៅកន្លែងផ្សេងៗ ដោយបានចំណាយពេល 8 ឆ្នាំជាមួយក្រុមកាំភ្លើង។ លើសពីនេះទៅទៀត គាត់បានក្លាយជាកាពីតែនក្រុមដែលក្មេងបំផុតទីពីរនៅ Premier League ដោយមានអាយុត្រឹមតែ 21 ឆ្នាំប៉ុណ្ណោះ។
2. Patrick Vieira
Vieira គឺជាកីឡាករដ៏សំខាន់ និងលេចធ្លោរបំផុតសម្រាប់ក្លឹបកាំភ្លើងធំ។ គាត់មានជំនាញក្នុងការលេងបាល់វាយបក និងការសង្គ្រោះបាល់ ក្នុងតំណែងជាខ្សែបម្រើការពារ។ តាំងពីបាត់បង់ Vieira មក មិនមានកីឡាករណាម្នាក់អាចមានសមត្ថភាពដូចគាត់ទេ។
1. Thierry Henry
ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះមានភាពលេចធ្លោរយ៉ាងខ្លាំង ជាមួយភាពរឹងមាំ បូករួមទាំងល្បឿនដ៏ល្អរបស់គាត់ផងដែរ។ Thierry Henry ជាខ្សែប្រយុទ្ធដែលបញ្ចប់ទីបានល្អបំផុត។ គាត់ជាកីឡាកររបស់ Arsenal អស់រយៈពេលប្រាំបីឆ្នាំ និងធ្លាប់ឈ្នះបានពានរង្វាន់លីកចំនួនពីរ FA Cup ចំនួនពីរផងដែរ។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ2 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ2 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Carlo Ancelotti លើកឡើងថា កូនក្រុមរបស់ខ្លួនរូបនេះ នឹងឈ្នះ Ballon d’Or