បាល់ទាត់អន្តរជាតិ
Bayern Munich ចាប់អារម្មណ៍ចង់នាំយក Harry Kane មកជំនួសកន្លែងរបស់ Lewandowski
ពាក្យចចាមអារ៉ាមចុងក្រោយមួយបានឲ្យដឹងថា ក្លឹបយក្សនៅអាឡឺម៉ង់ Bayern Munich កំពុងចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធ Harry Kane របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ដើម្បីមកជំនួសកន្លែងរបស់ Robert Lewandowski ដែលត្រៀមចាកចេញនៅរដូវក្ដៅនេះ។
យ៉ាងណា Bayern Munich ប្រហែលជាមិនអាចហាមឃាត់ចិត្តរបស់ Robert Lewandowski ដែលចង់ទៅចូលរួមជាមួយ Barcelona បានទេ បើទោះបីជាពួកគេព្យាយាមចរចាជាមួយខ្សែប្រយុទ្ធរូបនេះជាច្រើនលើកច្រើនសារក៏ដោយ។
ជាមួយគ្នានេះដែរ ក្លឹបម្ចាស់ជើងឯក Bayern Munich កំពុងចាប់ចិត្តលើកីឡាករសញ្ជាតិអង់គ្លេស Harry Kane ដោយពួកគេគិតថា ជាខ្សែប្រយុទ្ធដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្នងតំណែងរបស់ Lewandowski ដែលជាខ្សែប្រយុទ្ធកណ្ដាលពោរពេញដោយភាពច្បាស់លាស់ក្នុងការស៊ុតបញ្ចូលទី។
បច្ចុប្បន្នកីឡាករវ័យ 28 ឆ្នាំ Harry Kane នៅមានកុងត្រារយៈពេល 2 ឆ្នាំទៀតជាមួយក្លឹបមាន់ខ្នាយមាស Tottenham Hotspur និងមានតម្លៃផ្ទេរប្រហែលជា 90 លានអឺរ៉ូ។ កាលពីរដូវកាលមុន Harry Kane ស៊ុតបញ្ចូលទីបាន 17 គ្រាប់ ក្នុងការបង្ហាញខ្លួន 37 ប្រកួត សម្រាប់ក្របខណ្ឌ Premier League។
ប្រភព: Football365
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់