បាល់ទាត់អន្តរជាតិ
អតីតអ្នកចាំទីរបស់ក្លឹបបិសាចក្រហម ប្រាប់ឈ្មោះក្រុមដែលអាចលើកពាន Premier League រដូវកាលនេះ
កាលពីពេលថ្មីៗនេះ អតីតអ្នកចាំទីរបស់ក្លឹបបិសាចក្រហម Manchester United លោក Peter Schmeichel បានប្រាប់ឈ្មោះក្រុមមួយចំនួន ដែលលោកគិតថា នឹងអាចលើកពាន Premier League នៅរដូវកាលនេះ។
សម្រាប់ពាន Premier League ក្រុមដែលឈ្នះច្រើនជាងគេគឺ Manchester United គិតចាប់តាំងពីឆ្នាំ 1889 មក ដោយមានចំនួនរហូតដល់ 20 ដង និងក្រុមលេខពីរតាមពីក្រោយគឺហង្សក្រហម Liverpool ដែលធ្លាប់ឈ្នះ 19 ដង។ ដោយឡែក កាលពីរដូវកាលមុនក្លឹបដែលឈ្នះពានគឺ Manchester City ដែលជាការឈ្នះលើកទី 4 របស់ពួកគេ បញ្ចប់ទៅដោយមានពិន្ទុលើស Liverpool ត្រឹមតែ 1 ពិន្ទុប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ Peter Schmeichel ដែលធ្លាប់ជាកីឡាករឈ្នះពានរង្វាន់លីគចំនួន 5 ដង ជាមួយក្លឹបបិសាចក្រហម បានអះអាងថា រដូវកាល 2022/2023 មិនមែនជាការជិះទូកលេងធម្មតាៗ សម្រាប់ក្លឹប Manchester City និង Liverpool ដូចពីមុននោះទេ។
ក្លឹបដែល Schmeichel គិតថា អាចជាម្ចាស់មាន Premier League រដូវកាលនេះមាន៖ “Manchester City, Liverpool, Chelsea,Tottenham Hotspur ហើយក្លឹបកាំភ្លើងធំ Arsenal ក៏ជាបេក្ខភាពដែលអាចនឹងឈ្នះពានរដូវកាលនេះដែរ”។
យ៉ាងណាក្ដីសម្រាប់ក្លឹបបិសាចក្រហម Manchester United លោក Schmeichel យល់ថា មិនទាន់អាចមានឱកាសឈ្នះពាន Premier League រដូវកាលនេះបានទេ ថ្វីត្បិតតែការបង្ហាញទម្រង់លេងនៅការប្រកួតមុនបើករដូវកាលបានល្អក៏ដោយ ហើយក្លឹបត្រូវការពេលវេលាបន្ថែមជាច្រើនទៀត។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Jurgen Klopp អាចនឹងត្រឡប់ទៅអតីតក្លឹបចាស់មួយនេះវិញ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Thomas Tuchel បើកចិត្តក្នុងការចង់មកដឹកនាំនៅបិសាចក្រហម
-
បាល់ទាត់អន្តរជាតិ3 days ago
Michael Owen អះអាងថា រវាង Real Madrid និង Bayern Munich នឹងមានមួយក្រុម ដែលឈ្នះពាន UCL រដូវកាលនេះ!!!