បាល់ទាត់អន្តរជាតិ
Kylian Mbappe ច្រានចោលការយល់ឃើញដែលថា គាត់បាត់បង់ឱកាសឈ្នះ Ballon d’Or ដោយសារនៅជាមួយ PSG
ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe មិនជឿថា គាត់បានបំផ្លាញឱកាសរបស់ខ្លួនឯង ក្នុងការឈ្នះពាន Ballon d’Or ដោយការសម្រេចចិត្តស្នាក់នៅ PSG នោះឡើយ។
យ៉ាងណាមិញ កីឡាករសញ្ជាតិបារាំងរូបនេះបានច្រានចោលការផ្ទេរទៅកាន់ក្លឹបអធិរាជស Real Madrid នៅរដូវក្តៅនេះ និងបានចុះហត្ថលេខាលើកុងត្រាថ្មីរហូតដល់ 3 ឆ្នាំបន្ថែមទៀតជាមួយក្លឹប Paris Saint-Germain។
ដូចគ្នានេះដែរ កីឡាករវ័យ 23 ឆ្នាំ Kylian Mbappe ក៏បានច្រានចោលការយល់ឃើញដែលថា គាត់បានបាត់បង់ឱកាសក្នុងការឈ្នះពាន Ballon d’Or ដោយសារការបដិសេធមិនផ្ទេរទៅកាន់ក្លឹបយក្សអេស្ប៉ាញ Real Madrid ផងដែរ។
Mbappe បានប្រាប់ទៅកាន់កាសែត L’Equipe ថា៖ “Real Madird គឺជាផ្នែកមួយដែលរួមចំណែកដល់ការឈ្នះពាន Ballon d’Or’s, យើងត្រូវតែទទួលស្គាល់លើរឿងនេះ។ ប៉ុន្តែអ្វីដែលសំខាន់បំផុត គឺខ្លួនអ្នក”។
គាត់បានបន្ថែមទៀតថា៖ “វាមិនមែនជាក្លឹបរបស់អ្នកដែលនឹងបានទទួល Ballon d’Or របស់អ្នកទេ ប៉ុន្តែអ្នកខ្លួនឯង គឺជាមនុស្សដំបូង, ហើយខ្ញុំនៅតែជឿជាក់ថា ខ្ញុំនឹងអាចឈ្នះវានៅថ្ងៃណាមួយនៅទីក្រុងប៉ារីស”។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ19 hours ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!