បាល់ទាត់អន្តរជាតិ
Joao Felix ប្រាប់ឈ្មោះក្លឹបមួយនៅ Premier League ដែលគាត់នឹងចូលរួមជាមួយ ប្រសិនបើចាកចេញពី Atletico Madrid
ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Atletico Madrid គឺកីឡាករ Joao Felix បានប្រាប់ឈ្មោះក្លឹបមួយនៅលីគកំពូលនៃប្រទេសអង់គ្លេស Premier League ដែលគាត់នឹងចូលរួម ប្រសិនបើគាត់សម្រេចចិត្តចាកចេញពីក្លឹប Atletico Madrid នៅថ្ងៃណាមួយ។
យ៉ាងណាមិញ Joao Felix បានចូលរួមជាមួយក្លឹប Atletico Madrid ជាមួយនឹងការផ្ទេរកាលពីឆ្នាំ 2019 ក្នុងកំឡុងទីផ្សារដោះដូរកីឡាករនារដូវក្តៅ ដែលការផ្ទេរមានតម្លៃ 125 លានអឺរ៉ូ។ ដោយឡែកនៅរដូវកាលនេះ Joao Felix មិនអាចបង្ហាញខ្លួនបានល្អតាមការរំពឹងទុកឡើយ ដោយគាត់មិនទាន់បានស៊ុតបញ្ចូលទីសូម្បីតែមួយគ្រាប់នៅ La Liga។
ជាមួយគ្នានេះដែរ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរនារដូវក្ដៅកន្លងទៅ ដោយមានក្លឹប Paris Saint-Germain និង Manchester United ចាប់អារម្មណ៍ ប៉ុន្តែនៅទីបំផុត គាត់បានបន្តស្នាក់នៅក្នុងទីក្រុង Madrid ដដែល។ Joao Felix នៅសល់កុងត្រារយៈពេល 4 ឆ្នាំទៀតជាមួយ Atletico Madrid។
ដោយឡែកថ្មីៗនេះ នៅពេលដែលគេសុំឲ្យគាត់ប្រាប់ឈ្មោះក្លឹបដែលគាត់ចង់ចូលរួមជាមួយ ប្រសិនបើចាកចេញពី Atletico Madrid ខ្សែប្រយុទ្ធ Joao Felix បានប្រាប់ថា គឺជាក្លឹប Leeds United របស់ Premier League។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Alex Baena បង្ហើបថា ខ្លួនមានក្ដីសុបិនដ៏ធំមួយ ដោយចង់លេងឲ្យក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ PSG ប្រាប់ឲ្យក្លឹបរបស់ខ្លួនបន្តកុងត្រាថ្មីបន្ថែមទៀតដល់ Vitinha