បាល់ទាត់អន្តរជាតិ
Kaka ប្រាប់ឈ្មោះប្រទេស 3 ដែលខ្លួនគិតថា នឹងអាចលើកពាន World Cup ឆ្នាំនេះ
Kaka ដែលជាអតីតខ្សែបម្រើប្រយុទ្ធឆ្នើមរបស់ក្លឹបអធិរាជស Real Madrid និងក្លឹប AC Milan បានចុចឈ្មោះប្រទេសចំនួន 3 ដែលមាន ប្រេស៊ីល បារាំង និងអាហ្សង់ទីន ជាក្រុមដែលគាត់គិតថា នឹងអាចមានឱកាសឈ្នះពាន FIFA World Cup ឆ្នាំ 2022 នៅប្រទេសកាតា។
លើសពីនេះទៀត Kaka ក៏បាននិយាយបន្ថែមថា ក្រុមជម្រើសជាតិស៊ែប៊ី ក៏ជាក្រុមមួយដែលមានសក្តានុពលនៅ World Cup ឆ្នាំនេះដែរ។
យ៉ាងណាមិញ ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022 នៅសល់ត្រឹមតែ 10 ថ្ងៃទៀតប៉ុណ្ណោះ ដែលនឹងចាប់ផ្តើមឡើងនៅថ្ងៃទី 20 ខែវិច្ឆិកា នេះហើយ ដោយក្រុមដែលប្រកួតបើកឆាក គឺម្ចាស់ផ្ទះកាតា ប៉ះជាមួយអេក្វាឌ័រ។
គួរដឹងផងដែរថា ក្រុមជម្រើសជាតិប្រេស៊ីលស្ថិតក្នុងពូល G ជាមួយនឹង ស៊ែប៊ី, ស្វីស និងកាមេរូន។ សម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន ស្ថិតក្នុងពូល C ជាមួយ អារ៉ាប៊ីសាអូឌីត, ម៉ិកស៊ិក និងប៉ូឡូញ។ ដោយឡែកក្រុមជម្រើសជាតិបារាំងស្ថិតក្នុងពូល D ជាមួយនឹងប្រទេសអូស្ត្រាលី, ដាណឺម៉ាក និងទុយណេស៊ី។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Chelsea ត្រៀមបើកច្រកផ្លូវឲ្យកីឡាករដែលមានប្រាក់ខែខ្ពស់មួយរូបចាកចេញ នៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
Van Dijk គាំទ្រចង់ឲ្យគ្រូបង្វឹករូបនេះ មកដឹកនាំនៅ Liverpool រដូវកាលក្រោយ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករសំខាន់ 2 រូបរបស់ Man City នឹងអវត្តមានក្នុងការប្រកួតទល់នឹង Brighton នៅរំលងអាធ្រាតនេះ!!!