បាល់ទាត់អន្តរជាតិ
Real Madrid កំពុងពិចារណានាំយក Martin Odegaard ត្រឡប់មកវិញ
ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើការចុះហត្ថលេខាចំពោះអតីតខ្សែបម្រើរបស់ខ្លួន Martin Odegaard ត្រឡប់មកកាន់ទឹកដី Santiago Bernabeu វិញ បន្ទាប់ពីមើលឃើញពីទម្រង់លេងរបស់កីឡាករឆ្នើមរូបនេះកាន់តែល្អខ្លាំងជាមួយក្លឹបកាំភ្លើងធំ Arsenal។
ខ្សែបម្រើ Martin Odegaard បានដើរតួជាកាពីតែនក្រុម និងបង្ហាញនូវទម្រង់លេងយ៉ាងល្អនៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន 6 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 4 ដង ក្នុងការបង្ហាញខ្លួន 20 ប្រកួត។ កីឡាករវ័យ 24 ឆ្នាំរូបនេះ គឺជាផ្នែកមួយដ៏សំខាន់មិនអាចខ្វះបានសម្រាប់ក្រុមរបស់លោក Mikel Arteta ហើយកំពុងជួយឲ្យក្រុមរបស់ខ្លួនឈរនៅកំពូលតារាងនៃក្របខ័ណ្ឌ Premier League ថែមទៀតផង។
គួររំលឹកផងដែរថា Odegaard បានចំណាយពេលពាក់កណ្តាលរដូវកាលឆ្នាំ 2020-2021 ក្នុងការខ្ចីជើងមកកាន់ក្លឹបកាំភ្លើងធំ Arsenal ហើយបន្ទាប់មកទើប Real Madrid លក់គាត់ជាអចិន្ត្រៃយ៍ទៅឲ្យ Arsenal ក្នុងខែសីហា ឆ្នាំ 2021។
យោងតាមរបាយការណ៍ពី Marca បានឲ្យដឹងថា កាលពីឆ្នាំមុនក្លឹប Real Madrid ធ្លាប់បានចរចាមិនត្រូវគ្នាម្ដងរួចមកហើយជាមួយ Arsenal ដើម្បីចុះហត្ថលេខាលើ Odegaard។ ទោះជាយ៉ាងណា នៅខែមករាខាងមុខនេះក្លឹប Real Madrid នឹងព្យាយាមជាថ្មីម្ដងទៀតក្នុងការនាំយក Martin Odegaard ខណៈដែលបច្ចុប្បន្នកីឡាករដែលលេងបានល្អនៅតំបន់បម្រើដូចជា Toni Kroos និង Luka Modric ជាដើមកំពុងឈាមដល់វ័យចំណាស់ទៅហើយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ2 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ