បាល់ទាត់អន្តរជាតិ
William Saliba បង្ហើបថា គាត់សុខចិត្តនៅ Marseille ជាជាងការត្រឡប់ទៅ Arsenal វិញ
ខ្សែការពារ William Saliba គឺជាកីឡាករខ្ចីជើងរបស់ Arsenal ដែលបានទៅលេងនៅ Marseille កាលពីឆ្នាំមុន ហើយគាត់បានសារភាពថា គាត់នឹងសប្បាយចិត្តក្នុងការបន្តនៅ Marseille បន្តទៀត ទោះចុងបញ្ចប់នៃរដូវកាលនេះក៏ដោយ។
Saliba ពិតជាបានរីករាយនឹងរដូវកាលដ៏អស្ចារ្យមួយនៅឯកីឡដ្ឋាន Stade Velodrome ជាមួយនឹងការបង្ហាញខ្លួនចំនួន 45 ប្រកួតជាមួយក្លឹប Marseille និងបានជួយក្រុមរបស់ខ្លួនឲ្យឈរនៅលើកំពូលតារាង ចំណាត់ថ្នាក់លេខ 2 ក្នុង Ligue 1 នៃប្រទេសបារាំង។ លើសពីនេះទៅទៀត Marseille ក៏កំពុងស្ថិតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន Europa Conference League ផងដែរ។
គួររំលឹកផងដែរថា ខ្សែការពារ Saliba ត្រូវបាន Arsenal ចុះហត្ថលេខានាំយកមកពី OGC Nice វិញ កាលពីឆ្នាំ 2019 ក្នុងតម្លៃ 27 លានផោន ប៉ុន្តែមិនទាន់បានលេងសូម្បីតែមួយប្រកួតនោះឡើយ ជាមួយក្លឹបកាំភ្លើងធំ Arsenal។
Saliba បាននិយាយទៅកាន់កាសែត Le Parisien ថា “ខ្ញុំតែងតែមានឱកាស ដើម្បីស្នាក់នៅ។ ខ្ញុំមិនលាក់ទេថា ខ្ញុំសប្បាយចិត្តនៅ Marseille, ខ្ញុំបានអភិវឌ្ឍន៍ខ្លួន, ខ្ញុំបានឆ្លងកាត់ដំណាក់កាលសំខាន់មួយ។ ប្រសិនបើខ្ញុំអាចជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិបារាំងទៀតនោះ វាពិតជាអរគុណណាស់ដល់ Marseille ព្រោះសមត្ថភាពខ្ញុំបានបង្ហាញនៅទីនេះ”។
យ៉ាងណាមិញ គួរដឹងផងដែរថា ខ្សែការពារ William Saliba មានសញ្ជាតិបារាំង ដែលដើមកំណើតពីដូនតារបស់គាត់ គឺបារាំងកាត់ កាមេរូន កើតថ្ងៃទី 24 ខែមីនា ឆ្នាំ 2001។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ1 day ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ2 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ