បាល់ទាត់អន្តរជាតិ
Sergio Ramos បដិសេធសំណើរនៃការចង់បានពីអតីតក្លឹបចាស់ Real Madrid
យោងតាមសារព័ត៌មាន El Nacional បានឲ្យដឹងថា តារាឆ្នើមរបស់ក្លឹបយក្សបារាំង Paris Saint-Germain (PSG) គឺកីឡាករ Sergio Ramos បានច្រានចោលសំណើរផ្ទេរដ៏គួរឲ្យភ្ញាក់ផ្អើលពីអតីតក្លឹបចាស់របស់ខ្លួន Real Madrid។ អតីតប្រធានកាពីតែនក្រុមរូបនេះ ចង់បន្តនៅក្លឹបបច្ចុប្បន្នរបស់ខ្លួនបន្តទៀត។
Sergio Ramos បានមកដល់ទឹកដីនៃប្រទេសបារាំងក្នុងឆ្នាំ 2021 បន្ទាប់ពីបានផុតកុងត្រាជាមួយ Real Madrid។ គាត់មានបញ្ហារបួសក្នុងរដូវកាលដំបូងជាមួយ PSG ដោយបានបង្ហាញខ្លួនត្រឹមតែ 13 ប្រកួតប៉ុណ្ណោះសម្រាប់ក្លឹប។
យ៉ាងណាមិញ Ramos បានក្លាយជាខ្សែការពារដ៏សំខាន់ និងលេចធ្លោរសម្រាប់ PSG នៅរដូវកាលនេះ។ ខ្សែការពារកណ្តាលសញ្ជាតិអេស្ប៉ាញរូបនេះបានជួយ PSG ឲ្យរក្សា Clean Sheet ចំនួន 11 ដង ក្នុងចំណោម 36 ប្រកួត។
ប្រធានក្លឹប Real Madrid លោក Florentino Perez ត្រូវបានគេរាយការណ៍ថា បានបើកភ្លើងខៀវដែលអាចឲ្យ Ramos ត្រឡប់ទៅក្លឹបរបស់ខ្លួនវិញនៅចុងបញ្ចប់នៃរដូវកាលនេះ។ ពួកគេក៏មានបំណងចង់ឲ្យខ្សែការពារជើងចាស់រូបនេះចូលនិវត្តន៍នៅក្លឹបរបស់ខ្លួនផងដែរ។ យ៉ាងណាខណៈពេលនេះ Ramos មិនចាប់អារម្មណ៍ក្នុងការវិលត្រឡប់ទៅទឹកដីអេស្ប៉ាញវិញឡើយ។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ2 days ago
Thomas Tuchel បើកចិត្តក្នុងការចង់មកដឹកនាំនៅបិសាចក្រហម
-
បាល់ទាត់អន្តរជាតិ3 days ago
Michael Owen អះអាងថា រវាង Real Madrid និង Bayern Munich នឹងមានមួយក្រុម ដែលឈ្នះពាន UCL រដូវកាលនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Barcelona កំពុងពិចារណាលក់ខ្សែបម្រើវ័យ 21 ឆ្នាំរបស់ខ្លួននៅរដូវក្ដៅនេះ!!!