បាល់ទាត់អន្តរជាតិ
គ្រូ Real Madrid ចង់ចុះហត្ថលេខាលើ Marco Verratti នៅរដូវក្ដៅនេះ
អ្នកចាត់ការទូទៅរបស់ក្លឹប Real Madrid លោក Carlo Ancelotti ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខានាំយកខ្សែបម្រើ Marco Verratti របស់ Paris Saint-Germain មកកាន់ទឹកដី Santiago Bernabeu នៅរដូវក្តៅនេះ។ យ៉ាងណាមិញ ខ្សែបម្រើវ័យ 30 ឆ្នាំរូបនេះ ត្រូវបានគេដឹងថា ចង់ចាកចេញពីទឹកដីបារាំងផងដែរ។
Marco Verratti គឺជាកីឡាករសញ្ជាតិអ៊ីតាលី ដែលបានដើរតួយ៉ាងសំខាន់សម្រាប់ក្លឹបយក្សបារាំង PSG អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ចាប់តាំងពីបានចាកចេញពីឈុតយុវជនរបស់ក្លឹប Pescara នៅរដូវក្តៅឆ្នាំ 2012។ គិតមកទល់នឹងពេលនេះ គាត់បានបង្ហាញខ្លួន 414 ប្រកួតមកហើយ សម្រាប់ PSG។
ទោះជាយ៉ាងណាក៏ដោយថ្មីៗនេះ Marco Verratti បានក្លាយជាគោលដៅនៃការរិះគន់តាមរយៈពាក្យសម្ដី និងការប្រមាថពីអ្នកគាំទ្ររបស់ក្លឹប PSG។ ទន្ទឹមនឹងនោះដែរ យោងទៅតាមរបាយការណ៍ពី L’Equipe បានអះអាងថា Marco Verratti ចង់ចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ ដើម្បីស្វែងរកក្លឹបថ្មី។ របាយការណ៍ដដែលនេះដែរបានបន្ថែមថា គ្រូបង្វឹករបស់ Real Madrid ចាប់អារម្មណ៍ក្នុងការស្នើឲ្យក្លឹបចុះហត្ថលេខាលើខ្សែបម្រើឆ្នើមរូបនេះ ខណៈដែលអ្នកទាំងពីរក៏មានសញ្ជាតិអ៊ីតាលីដូចគ្នាផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ2 days ago
បញ្ហាថ្មីមួយកំពុងប្រឈមខ្លាំងនៅ Premier League ដោយកីឡាករជាច្រើនចាប់ផ្ដើមប្រើប្រាស់ថ្នាំជក់គ្មានផ្សែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep Guardiola កំពុងពិចារណាលើអនាគតរបស់ Joao Cancelo