បាល់ទាត់អន្តរជាតិ
Brighton បង្កើតប្រវត្តិសាស្ត្រលេង Europa League ជាលើកដំបូងនៅរដូវកាលក្រោយ
ក្លឹប Brighton បានដណ្តើមយកចំណាត់ថ្នាក់លេខ 6 និងជាកន្លែងដែលមានកៅអីលេង Europa League នៅរដូវកាលក្រោយ បន្ទាប់ពីពួកគេបានប្រកួតស្មើជាមួយក្រុមម្ចាស់ជើងឯករបស់អង់គ្លេស Manchester City ក្នុងលទ្ធផល 1-1 នៅកីឡដ្ឋាន Amex របស់ខ្លួនកាលពីរំលងអាធ្រាតយប់មិញនេះ។
រដូវកាលនេះ ជារដូវកាលដ៏អស្ចារ្យមួយសម្រាប់ Brighton ដោយពួកគេអាចរក 62 ពិន្ទុ និងឈរក្នុងចំណាត់ថ្នាក់លេខ 6 ក្នុងក្របខណ្ឌ Premier League ហើយគេក៏មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតប្រជែងពានដ៏ធំលំដាប់ទីពីរក្នុងតំបន់អឺរ៉ុបជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃក្លឹបរបស់ខ្លួនផងដែរ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៀតនោះ គឺការដឹកនាំក្រុមដ៏ល្អរបស់លោក Roberto de Zerbi ដែលជាអ្នកស្នងតំណែងរបស់អតីតគ្រូបង្វឹកចាស់លោក Graham Potter។ Roberto de Zerbi ដឹកនាំ Brighton ជាមួយនឹងបទពិសោធន៍ថ្មីថ្មោងបំផុតក្នុងទឹកដីអង់គ្លេស។ ថ្វីត្បិតតែគ្រូបង្វឹករូបនេះបានចាប់ផ្ដើមអាជីពរបស់ខ្លួនតាំងពីឆ្នាំ 2013 មកក្ដី ប៉ុន្តែការដឹកនាំក្នុងបាល់ទាត់របស់ Premier League គឺជាលើកដំបូងរបស់គាត់។
ប្រភព: Nbcsports
-
បាល់ទាត់អន្តរជាតិ3 days ago
Jurgen Klopp អាចនឹងត្រឡប់ទៅអតីតក្លឹបចាស់មួយនេះវិញ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Thomas Tuchel បើកចិត្តក្នុងការចង់មកដឹកនាំនៅបិសាចក្រហម
-
បាល់ទាត់អន្តរជាតិ3 days ago
Michael Owen អះអាងថា រវាង Real Madrid និង Bayern Munich នឹងមានមួយក្រុម ដែលឈ្នះពាន UCL រដូវកាលនេះ!!!