បាល់ទាត់អន្តរជាតិ
Wolver ព្រមលក់ Ruben Neves ទៅឲ្យ Barcelona
ក្លឹបអ្នកមានបុណ្យ Barcelona និង Wolverhampton Wanderers ត្រូវបានគេរាយការណ៍ថា បានព្រមព្រៀងគ្នារួចហើយជាមួយនឹងការផ្ទេរ Ruben Neves ក្នុងតម្លៃជាទឹកប្រាក់ 26 លានផោន។ ដោយឡែកយើងបានដឹងហើយថា អស់រយៈពេលជាងមួយឆ្នាំទៅហើយដែល Ruben Neves ត្រូវបានគេផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ទឹកដី Camp Nou។
យ៉ាងណានៅរដូវក្ដៅនេះប្រហែលជាការពិតត្រូវបានបង្ហាញហើយ ដោយខ្សែបម្រើ Ruben Neves នឹងក្លាយជាកីឡាកររបស់ Barcelona។ ខ្សែបម្រើឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះ នៅមានកុងត្រាជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួនមួយឆ្នាំទៀត ប៉ុន្តែគាត់នឹងសម្រេចចិត្តចាកចេញនាពេលឆាប់ៗខាងមុខ។
គេបានដឹងថា Barcelona មានបំណងប្រាថ្នាចង់ចុះហត្ថលេខាលើ Ruben Neves នៅឆ្នាំក្រោយ ពេលដែលកីឡាកររូបនេះផុតកុងត្រា ហើយក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន។ ដោយសារតែ Neves ត្រូវបានក្លឹបជាច្រើនចង់បាន ហើយគាត់ផ្ទាល់ក៏ចង់ចាកចេញភ្លាមៗដែរនោះ Barcelona ត្រូវបង្ខំចិត្តចំណាយប្រាក់ 26 លានផោន ដើម្បីចុះហត្ថលេខាលើគាត់។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល
-
បាល់ទាត់អន្តរជាតិ1 day ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ3 days ago
Messi បង្កើតកំណត់ត្រាថ្មីនៅលីគកំពូលអាមេរិក MLS