បាល់ទាត់អន្តរជាតិ
Liverpool ដាក់ខ្សែបម្រើ Fabio Carvalho ឲ្យខ្ចីជើងទៅ RB Leipzig ពេញមួយរដូវកាល
កាលពីមុននេះបន្តិច ក្លឹបហង្សក្រហមបានប្រកាសបញ្ជាក់ថា ខ្សែបម្រើ Fabio Carvalho នឹងចូលរួមជាមួយក្លឹប RB Leipzig របស់ Bundesliga ក្នុងលក្ខខណ្ឌខ្ចីជើងពី Liverpool ពេញមួយរដូវកាលក្រោយ 2023-2024។ យ៉ាងណាមិញ អនាគតរបស់កីឡាករវ័យ 20 ឆ្នាំរូបនេះនៅ Anfield ស្ថិតក្រោមការត្រួតពិនិត្យពីហង្សក្រហមនៅរដូវកាលមុន ហើយគាត់បានបង្ហាញខ្លួននៅក្នុងការប្រកួតក្របខណ្ឌ Premier League ត្រឹមតែ 4 ដងប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ Liverpool មិនចង់លក់កីឡាករវ័យក្មេងរូបនេះឡើយ ហើយជំនួសមកវិញដោយឲ្យគាត់ខ្ចីជើងទៅ RB Leipzig សម្រាប់រយៈពេលរហូតដល់ចប់រដូវកាលក្រោយ។ កិច្ចព្រមព្រៀងខ្ចីជើងនេះ ត្រូវបានគេដឹងថា គ្មានជម្រើសក្នុងការទិញផ្ដាច់កុងត្រានោះឡើយ មានន័យថា Carvalho នឹងត្រឡប់ទៅ Liverpool វិញនៅរដូវក្តៅឆ្នាំក្រោយ។
ពាក់ព័ន្ធនឹងការផ្ទេរនេះដែរ Carvalho បាននិយាយថា៖ “ក្នុងនាមជាកីឡាករវ័យក្មេង វាជាជំហានដ៏ធំមួយសម្រាប់ខ្ញុំ ក្នុងការផ្ទេរពីប្រទេសអង់គ្លេសទៅកាន់ក្របខ័ណ្ឌ Bundesliga ជាមួយនឹង RB Leipzig។… គោលដៅរបស់ខ្ញុំ គឺអាចចូលលេងឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ទាំងក្នុងលីគ, ការប្រកួតពាន និងជាពិសេសនៅ UEFA Champions League”។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក